ជីវិតកម្សាន្ដ
Kim Sae Ron ធ្លាប់ព្យាបាលផ្លូវចិត្ត មុនពេលទទួលមរណភាពទាំងវ័យក្មេង
យោងតាមប៉ូលិស កាលពីនៅថ្ងៃទី ១៦ ខែកុម្ភៈ Kim Sae Ron ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់នាង ក្នុង តំបន់ Seongdong-gu ទីក្រុងសេអ៊ូលនៅម៉ោងប្រហែល ៥ ល្ងាច។ មិត្តភ័ក្តិម្នាក់ដែលទៅលេងផ្ទះ បានប្រទះឃើញ ហើយរាយការណ៍ទៅអាជ្ញាធរភ្លាមៗ។ បច្ចុប្បន្ន មរណភាពមួយនេះក៏កំពុងធ្វើការស៊ើបអង្កេតពីស្ថានភាពនៃការស្លាប់ដែលបណ្ដាលមកពីមូលហេតុអ្វីឲ្យប្រាកដដែរ។

ប្រភពជិតស្និទ្ធនឹងតារាសម្ដែងវ័យ២៤ឆ្នាំ បានប្រាប់ Xports News ថា Kim Sae Ron រស់នៅតែម្នាក់ឯងក្នុងតំបន់ Seongdong-gu ខណៈដែលគ្រួសាររបស់នាងរស់នៅក្នុង Gyeonggi-do ។ យ៉ាងណាក៏មានប្អូនស្រីនាង តែងតែធ្វើដំណើរមកលេងផ្ទះបង និងផ្ទះឪពុកម្តាយរបស់ពួកគេ។
ប្រភពដដែលបានលាតត្រដាងផងដែរថា តារាសម្ដែងស្រីរូបនេះ កាលពីមុនធ្លាប់ទទួលការព្យាបាលផ្លូវចិត្ត និងផ្នែកសតិអារម្មណ៍ជាបន្តបន្ទាប់។ អ្វីដែលគេនឹកស្មានមិនដល់នោះគឺថា កាលពីពេលថ្មីៗនេះ Kim Sae Ron បានប្រាប់ពីគម្រោងបើកហាងកាហ្វេ និងវិលមកថតភាពយន្ត ស្របពេលដែលគ្រោងនឹងដូរឈ្មោះថ្មីឲ្យមានហុងស៊ុយជាងមុន។
កើតក្នុងឆ្នាំ ២០០០ Kim Sae-ron បានបង្ហាញខ្លួនជាតារាម៉ូដែលទស្សនាវដ្ដីក្នុងឆ្នាំ ២០០១ មុនពេលចាប់ផ្ដើមអាជីពសម្ដែងក្នុងរឿង The Traveler ឆ្នាំ ២០០៩។ នាងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយតាមរយៈរឿង The Man from Nowhere ហើយបន្តសម្តែងក្នុងការងារជាច្រើនរួមមាន The Neighbor, Do-hee-ya, Snowy Road និងរឿងភាគដូចជា The Queen’s Classroom, Mirror of the Witch, Love Playlist Season 4 និង The Excellent Shaman Ga-du-sim ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែឧសភា ឆ្នាំ ២០២២ តួឯកស្រីកូរ៉េ បានជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុបើកបរក្នុងស្ថានភាពស្រវឹង ដែលនាងបានបុកដើមឈើនិងបង្កាន់ដៃផ្លូវ ហើយរត់គេចពីកន្លែងកើតហេតុដោយមិនទទួលខុសត្រូវ។ តាំងពីពេលនោះមក Kim Sae Ron ត្រូវមហាជនស្ដីបន្ទោស ជាន់រហូតដល់នាងបាត់មុខពីសិល្បៈ។ យ៉ាងណា បន្ទាប់ពីមានរឿងចម្រូងចម្រាស នាងបានផ្អាកពីវិស័យសិល្បៈអស់រយៈពេលជាយូរ។ ក្រោយបាត់សូន្យឈឹងពីអាជីព តារាស្រី បានប្រកាសត្រៀមខ្លួនចូលសម្ដែងវិញ។ នាងក៏ទើបតែបញ្ចប់ការថតរឿង Guitar Man ដែលត្រៀមចេញនៅឆ្នាំនេះតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Sae Ron ស្លាប់ចំថ្ងៃខួបកំណើត Kim Soo Hyun ជាចម្ងល់មហាជនជាច្រើននាពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


