ព័ត៌មានជាតិ
របរលក់តាសក់ចាវ និងឆៃប៉ូវ ធ្វើឲ្យពលរដ្ឋមួយចំនួននៅស្រុកអូររាំងឪមានជីវភាពល្អប្រសើរ
បន្ទាប់ពីការធ្វើស្រែចម្ការ កសិករប្រមាណចំនួន៨គ្រួសារ ក្នុងភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជ្រើសរើសយករបរលក់តាសក់ត្រាំ ឆៃប៉ូវហាល ដែលជារបររួមផ្សំដើម្បីរកប្រាក់ចំណូលបន្ថែមមកផ្គត់ផ្គង់គ្រួសារ។

ទាំង៨គ្រួសារ អាចផលិតត្រសក់ហាល និងឆៃប៉ូវក្រៀម មិនក្រោមពី៥០តោន ទៅ៦០តោននោះទេក្នុងមួយខែៗ ហើយអាចលក់ចែកចាយឲ្យម៉ូយក្នុងខេត្ត និងតាមបណ្ដាខេត្តផ្សេងទៀតផងដែរ។ ត្បិតមុខរបរនេះសាមញ្ញៗ តែវាអាចធ្វើឲ្យសេដ្ឋកិច្ចគ្រួសារប្រសើរឡើងជាលំដាប់ វាបានកាត់បន្ថយភាពគ្មានការងារធ្វើ អំពើហិង្សាក្នុងគ្រួសារ អាចផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗ បានយ៉ាងល្អប្រសើរបំផុត។

លោក ម៉ៅ ហ៊ាន អាយុ៥៤ឆ្នាំ រស់នៅភូមិស្រែស្ពៃ បានបញ្ជាក់ឲ្យដឹងថា មុខរបរលក់តាសក់ត្រាំ ឆៃប៉ូវនេះ គាត់បានធ្វើរយៈពេលជាង១០ឆ្នាំមកហើយ។ ប្រជាពលរដ្ឋក្នុងភូមិប្រមាណចំនួន៨គ្រួសារបានជ្រើសរើស មុខរបរបន្ថែមបន្ទាប់ពីធ្វើស្រែចម្ការ។ ថ្វីត្បិតតែការងារនេះ មានការហត់នឿយពិតមែន តែយើងត្រូវតស៊ូដើម្បីសេដ្ឋកិច្ចគ្រួសារ យើងទិញតាសក់ស្រស់ ឆៃថាវស្រស់ ខែសម្បូរ បន្ទាប់ពីយើងច្នៃផលិតឲ្យក្រៀមរួច យើងលក់ជូនដល់ប្រជាពល។

លោក ម៉ៅ ហ៊ាន បន្ថែមថា ខែសម្បូរតាសក់ហាលប្រៃលក់ក្នុងតម្លៃពី៣០០០រៀល ខែមិនសម្បូរលក់ តម្លៃ៣៥០០ ហើយឆៃប៉ូវផ្អែមហាល ក្នុង១គីឡូតម្លៃពី៨០០០រៀល។ ចំពោះទីផ្សារមិនពិបាកលក់ទេ មានលក់រាយ និងបោះដុំ ម៉ូយមានតាមភូមិ តាមស្រុក ក្នុងខេត្ត និងមានមកពីទីក្រុងភ្នំពេញ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រៃវែង ស្វាយរៀង កណ្តាល ។ល។ និយាយរួម ខេត្តក្នុងទូទាំងប្រទេសនៃកម្ពុជា បានទិញយកទៅធ្វើម្ហូប ឆា ស្ងោរ ស៊ុប អាចហូបជាមួយបាយ បបរ តាមតម្រូវចិត្ត។ ចំណុចពិសេស តាសក់ត្រាំ ឆៃប៉ូវ យើងអាចផ្អាប់ទុកបានយូរផងដែរ។

លោក ម៉ៅ ហ៊ាប បានបញ្ជាក់ផងថា ចំពោះទីផ្សារមិនពិបាកលក់ទេ ឲ្យតែផលិតបានទាំងតាសក់ហាល និងឆៃប៉ូវហាល បើប្រៀបធៀបឆ្នាំនេះ លក់ដាច់ប្រហាក់ប្រហែល និងឆ្នាំទៅដែរ ហើយចំណូលអាចដោះជីវភាពគ្រួសារបាន។

ដោយឡែកអ្នកស្រី នី គឹមលីស អាយុ៤៥ឆ្នាំ រស់នៅភូមិស្រែស្ពៃ បានរៀបរាប់ឲ្យដឹងថា មុខរបរនេះ កសិករអាចរកប្រាក់ចំណូលមកផ្គត់ផ្គង់ចិញ្ចឹមគ្រួសារបានយ៉ាងស្រួល មិនជំពាក់ធនាគារ ហើយគ្រួសារគាត់ក៏មិនធ្វើចំណាកស្រុកដែរ៕
អត្ថបទ៖ សាន វិឡែម




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


