ព័ត៌មានជាតិ
ដំណាំតាសក់នៅក្រុងបាត់ដំបង ហក់ឡើងតម្លៃដល់ ១ ២០០ រៀលក្នុងមួយគីឡូក្រាម ខណះខែមុនបានត្រឹម ៨០០ រៀល
ក្រោយធ្លាក់ថ្លៃកាលពីប៉ុន្មានខែមុន ដំណាំតាសក់ចាប់ផ្តើមហក់តម្លៃឡើងដល់ ១២០០ រៀលក្នុងមួយគីឡូក្រាមនៅផ្សារក្នុងក្រុងបាត់ដំបង។
កសិករម្នាក់ដែលបានប្រកបរបរដាំត្រសក់ លើផ្ទៃដីកន្លះហិកតា នៅភូមិអន្លង់រុន ឃុំជ្រៃ ក្រុងបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្ន លោកបានចាប់ផ្តើមដាំត្រសក់លើទំហំដីកន្លះហិកតា ខណះលោកក៏ជាអាជីវករម្នាក់ បានលក់បន្លែជាច្រើនប្រភេទផ្សេងទៀត ក្រៅពីផ្លែត្រសក់ដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
បើតាមលោក ភា សុភក្រ ការលើកបន្លែលក់របស់លោក គឺសម្រាប់រកចំណូល ដើម្បីបង្កើនការដាំដុះដំណាំត្រសក់លក់ខ្លួនឯង លើទីផ្សារ ខណះការដាំត្រសក់លោកទើបតែចាប់ផ្តើម។

លោកថា ផ្លែត្រសក់ចាប់ផ្តើមមានតម្លៃនៅដើមខែមីនានេះ ដែលលោកបានទិញចូលកាលពីប៉ុន្មានថ្ងៃមុននេះ បានកើនដល់ ១ ២០០ រៀល ក្នុងផ្លែត្រសក់មួយគីឡូក្រាម។ ក្រៅពីផ្លែត្រសក់ បន្លែផ្សេងៗទៀត ក៏បានឡើងតម្លៃផងដែរ។ ប៉ុន្តែលោកថា បន្លែឡើងថ្លៃបន្តិចមែន តែមិនសូវមានអតិថិជនមកទិញច្រើនដូចមុនទេ។

ដំណាំឆ្លងកាត់រយះពេលខ្លី (បន្លែ) គ្រប់ប្រភេទបានធ្លាក់តម្លៃស្ទើរគ្រប់មុខចាប់ពីដើមខែកុម្ភះ ឆ្នាំ២០២៦ ជាពិសេសផ្លែតាសក់ ដែលជាដំណាំមួយប្រភេទដែលពិបាកក្នុងការដាំដុះនិងថែទាំក្នុងរដូវប្រាំងនេះ។
ផ្លែតាសក់ក៏ជាបន្លែមួយប្រភេទដ៏ពេញនិយមរបស់ប្រជាពលរដ្ឋទូទៅ ហើយផ្លែតាសក់ក៏ ជាប្រភេទបន្លែមួយប្រភេទដ៏ពេញនិយមរបស់មនុស្សទូទៅ។
មន្ត្រីជំនាញថា មូលហេតុដែលផ្លែតាសក់និងបន្លែផ្សេងៗធ្លាក់ថ្លៃនៅក្នុងខែកុម្ភះ ដោយសារតែកសិករសម្រុកនាំគ្នាដាំដុះព្រមៗគ្នា ដោយពួកគេតែងរំពឹងថា នៅក្នុងរដូវប្រាំង ក្រៅពីធ្វើដំណាំស្រូវតែងនាំគ្នាធ្វើដំណាំឆ្លងកាត់ គឺឆាប់បានលក់ដើម្បី រកចំណូលក្នុងគ្រួសារ ជាពិសេសកសិករដែលរស់នៅតាមរ៉បដងស្ទឹងសង្កែ ធ្វើការដាំដុះជាទម្លាប់។ ប៉ុន្តែការដាំដុះវាកាន់តែមានទំហំធំ ដោយសារតែមានសមាជិកដែលជាពលករបានត្រឡប់មកស្រុកកំណើតវិញ ហើយក៏បានបង្កើនការដាំបន្លែគ្រប់ប្រភេទកាន់តែច្រើន ហើយការដាំដុះក៏បានកើតឡើងស្របពេលគ្នា បង្កឲ្យបន្លែកកស្ទះធ្លាក់ចុះនៅតម្លៃតែម្តង។
ប្រភពដដែលបន្តថា ក្រោយកសិករឃើញបន្លែលើទីផ្សារកកស្ទះក៏ឈប់ធ្វើការដាំដុះ ដែលធ្វើឲ្យបន្លែមានតម្លៃឡើងវិញនៅក្នុងខែមីនានេះ ខណះការកើនតម្លៃបានកើតឡើងចាប់ពីដើមខែមីនានេះ ក្នុងនោះផ្លែតាសក់បានហក់ឡើងនៅតម្លៃឡើងវិញ ដោយកសិករលក់បាន ១ ២០០ រៀលក្នុងមួយគីឡូក្រាម ជាប្រភេទផ្លែតាសក់លេខមួយ ខណះក្នុងខែកុម្ភះបានត្រឹមចន្លោះពី ៨០០ ទៅ ៩០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ហើយថ្ងៃខាងមុខរំពឹងថា និងមានឡើងជាបន្តបន្ទាប់ទៀតលើបន្លែផ្សេងៗទៀ ត ធ្វើឲ្យកសិករជាអ្នកប្រកបរបរដាំបន្លែ អាចរកចំណូលបានប្រសើឡើងវិញ។
លោក លោក ភា សុភក្រ ជាកសិករបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តគាំទ្រផលិតផលក្នុងស្រុកឲ្យកាន់តែផុលផុស ខណះបន្លែទាំងនោះគ្មានការនាំចូលគឺកើតចេញពីការដាំដុះរបស់កសិករក្នុងស្រុក ហើយការដាំរបស់កសិករគឺដាំតាមទំនៀមទម្លាប់មិនប្រើប្រាស់ជីដែលមានសារធាតុគីមីនោះទេ ដើម្បីលើកកម្ពស់សុខភាពមនុស្សទូទៅ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


