សេដ្ឋកិច្ច
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
តាសក់ផ្អែមជាង ៥ តោន របស់ កសិករម្នាក់ ត្រូវបានលក់ចេញទៅកាន់ទីផ្សារ ក្រោយមានការជួយជ្រោមជ្រែងពីសហគមន៍កសិកម្មបន្ទាយឆ្មារ ដែលមកចុះជួយទិញដល់ចម្ការផ្ទាល់ បន្ទាប់មានការផ្សព្វផ្សាយពីតម្លៃតាសក់ផ្អែមធ្លាក់ចុះ កាលពីពេលកន្លងទៅ។

លោក ព្រឿង ចំណាន កសិករដាំតាសក់ផ្អែម ស្ថិតនៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ដំបូងឡើយ តាសក់ផ្អែមនៅចម្ការបស់លោកដែលត្រូវប្រមូលផលប្រមាណជាង ៥ តោន មិនទាន់មានទីផ្សារលក់ចេញនៅឡើយទេ ខណៈតម្លៃវិញក៏មានការធ្លាក់ចុះ មិនដូចបណ្ដាឆ្នាំមុនៗ ដែរ។ ក្រោយមក បន្ទាប់ពីមានការជួយផ្សព្វផ្សាយពីសំណាក់ព្រះសង្ឃ និងអ្នកលេងបណ្ដេញសង្គមហ្វេសប៊ុក ជួយចែករំលែក និងផ្សព្វផ្សាយបន្តផងនោះ តាសក់ផ្អែម របស់លោក ត្រូវបានសហគមន៍កសិកម្មបន្ទាយឆ្មារ ចុះមកប្រមូលទិញដល់ចម្ការ ដើម្បីលក់ចេញទៅកាន់ទីផ្សារបន្តទៀត ដែលតម្លៃទិញពីចម្ការផ្ទាល់ ក្នុងតាសក់ផ្អែម ១ គីឡូក្រាម តម្លៃ ៣ ០០០ រៀល។

លោក ព្រឿង ចំណាន បានមានប្រសាសន៍បន្ថែមថា ជារៀងរាល់ឆ្នាំ ការដំាតាសក់ផ្អែម របស់លោក អាចដាំបានផល ចន្លោះ ៤ ទៅ ៥តោន តាមលក្ខណៈអាកាសធាតុអំណោយផល និងអាចលក់ចេញទៅកាន់ទីផ្សារ ដើម្បីបានថវិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារលោកទាំងមូល។ លោក ពឿង ចំណាយ បន្តទៀតថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំងដោយសារមានការជួយចែករំលែក និងផ្សព្វផ្សាយដំណាំតាសក់ផ្អែមរបស់លោកទៅកាន់ទីផ្សារ ទើបធ្វើឱ្យតាសក់ផ្អែមលោក បានលក់ចេញយ៉ាងឆាប់រហ័ស ជាងបណ្ដាឆ្នាំមុនៗ ផងដែរ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


