ជីវិតកម្សាន្ដ
រៀបការមិនទាន់បាន៣ខែផង James Jirayu បង្ហាញទឹកមុខហត់នឿយខ្លាំង
អ្នកគាំទ្រជាច្រើនបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីឃើញតារាសម្ដែង James Jirayu មានសភាពដូចមនុស្សធ្លាក់ទឹកចិត្ត។ ទឹកមុខរបស់លោក មើលទៅស្រងូតស្រងាត់ និងអស់កម្លាំង រីឯភ្នែករបស់គាត់មើលទៅក្រៀមក្រំ ហាកមិនបង្ហាញកាយវិការសប្បាយចិត្ត ដូចមនុស្សទើបរៀបការថ្មីថ្មោងឡើយ។
យ៉ាងណា កាលពីពេលថ្មីៗនេះ James Jirayu បានផ្តល់បទសម្ភាសន៍មួយដោយបកស្រាយកុំឲ្យមានទស្សនិកជនមានការយល់ច្រឡំលើរូបលោកទៀត។ តារាប្រុសបាននិយាយថា «ចំពោះមូលហេតុដែលលោកមានទឹកមុខមិនល្អនោះគឺដោយសារតែគេងបានតិចពេក។ ខ្ញុំក៏បានព្យាយាមអស់ពីសមត្ថភាពដែរ! ប្រពន្ធខ្ញុំក៏សួរសុខទុក្ខខ្ញុំញឹកញាប់ដែរ។ នាងតែងតែឲ្យខ្ញុំសម្រាកឲ្យបានច្រើនទើបភ្នែកមិនរូងខ្មៅធ្វើឲ្យមនុស្សអាចយល់ច្រឡំបាន»។
មិនតែប៉ុណ្ណោះ កូនកម្លោះថ្មីថ្មោងរូបនេះបានសារភាពទៀតថា ថ្មីៗនេះ លោកបានធ្វើការយ៉ាងលំបាកបំផុត ដោយគេងបានត្រឹមតែ៣ ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារតែគាត់កំពុងប្រញាប់ប្រញាល់ថតរឿង។ ឥឡូវនេះនៅសល់តែភាពយន្តមួយទៀតដែលត្រូវថត ហើយក៏មានមនុស្សច្រើនណាស់ដែលរង់ចាំថតបញ្ចប់ដូចគ្នា។ ជារៀងរាល់ថ្ងៃ លោកស្ទើរតែមិនអាចទៅផ្ទះបានទេ។ បើទៅគ្រាន់តែងូតទឹករួចវិលមកថតវិញឲ្យប្រញាប់។
ទន្ទឹមគ្នានោះដែរ គ្រប់គ្នាក៏បានចោទសួរអំពីការស្រកទម្ងន់របស់គាត់ តួថៃរូបនេះបានឆ្លើយយ៉ាងរហ័សថា គាត់មិនមានបំណងចង់សម្រកទម្ងន់ទេ។ ប៉ុន្តែក៏ទទួលស្គាល់ថា ពីរសប្តាហ៍កន្លងទៅនេះនៅកន្លែងធ្វើការពិតជាសំពាធខ្លាំងរហូតសឹងតែហូបឬគេងមិនបានផង។ ប៉ុន្តែកុំបារម្ភ! បន្ទាប់ពីនេះ លោកនឹងមានពេលសម្រាកបានស្រួលខ្លួនវិញហើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្អួតឈុតប៊ីគីនីស្អាតពេក Ice ត្រូវគេសួរថា រូបពិតឬប្រើ AI
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


