Connect with us

ជីវិតកម្សាន្ដ

បង្អួតឈុតប៊ីគីនីស្អាតពេក Ice ត្រូវគេសួរថា រូបពិតឬប្រើ AI

បានផុស

នៅ

បន្ទាប់ពីបាត់មុខមួយរយៈ និងប្រកាសដកខ្លួនចេញពីគម្រោង BEAUTY AND THE BEAT (Working Title) ដែលជាភាពយន្តថ្មីរបស់ទូរទស្សន៍ GDH ដោយលើកឡើងពីបញ្ហាសុខភាពនោះ នៅទីបំផុតតារាសម្ដែងស្រី ​Ice Preechaya ស្រាប់តែវិលមកលេងបណ្ដាញសង្គមសាជាថ្មីដោយ បង្ហោះ​រូបក្នុង​ឈុត​ហែល​ទឹក បង្ហាញ​រាង​កាយ​ស​ម៉ត់​រលោងគ្មានស្នាមសូម្បីតែមួយលើរាងកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ តួឯកស្រីក្នុងរឿង «I Fine Thank You Love You» បានក្លាយជាការចាប់អារម្មណ៍លើអ៊ីនធឺណិតម្តងទៀត។ បន្ទាប់ពីរូបនាង បង្ហោះ​រូប​ខ្លួន​ឯង​ស្លៀក​ប៊ីគីនី​ដ៏​តូច តាមរយៈ Instagram ផ្ទាល់ខ្លួន ដោយបង្អួតរាងស៊ិចស៊ី ធ្វើឲ្យបុរសៗពុះកញ្ជ្រោល និងមានអ្នកចុច Like ជិត ៧ម៉ឺននាក់ ត្រឹមតែពេលមួយយប់ប៉ុណ្ណោះ។

ក្រៅ​ពី​មាន​អ្នក​តាម​ចូល​រួម​សរសើរ​ពី​សម្រស់​របស់ Ice ​ក្នុងនោះក៏មានមនុស្សជាច្រើនបានចោទសួរទៅកាន់រូបនាងថា រូបភាពដែលបានបង្ហោះនៅលើ Instagram លើកនេះ តើ​ជា​រូបភាព​ធម្មជាតិ​ពិតៗ ឬ​ត្រូវ​បង្កើត​ឡើង​ដោយ​ប្រើ AI ព្រោះ​ពេល​នេះ​មាន​និន្នាការ​នៃ Beauty Cam អាច​ប្រើ​ឧបករណ៍ AI ដើម្បី​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់ និង​រាង​កាយ​ឲ្យសិចស៊ី​ដោយ​គ្រាន់​តែ​ប៉ះ​ម្រាមដៃ។ ជាពិសេសឈុតប៊ីគីនីរបស់នាង មើលទៅស្អាតគ្រប់ជ្រុងមិនខ្វះចន្លោះសោះឡើយ។ មិនតែប៉ុណ្ណោះ នាង​មាន​ស្បែក​ស​ម៉ត់​រលោង​ពេញ​រាងកាយ​​ រហូត​អ្នក​លេង​អ៊ីនធឺណិត​ស្ទើរ​តែ​មិន​ជឿ​ភ្នែក​ថា​ មនុស្ស​ម្នាក់​អាច​ស្អាត​គ្រប់ជ្រុងនោះទេ។

យ៉ាងណាក៏ដោយ តារាស្រីវ័យ៣៥ឆ្នាំរូបនេះពុំទាន់ចេញមុខឆ្លើយសំណួរដែលមហាជនឆ្ងល់នៅឡើយ។ ថាតើនាងពិតជាប្រើកម្មវិធីកែរូបថត និង AI មែនឬ? ​ប៉ុន្តែមិនថាតែ ទស្សនិកជនឬអ្នកគាំទ្រឡើយសុទ្ធតែគិតដូចៗគ្នាថា នាងអាចប្រើកម្មវិធីណាមួយជាជំនួយដើម្បីបានរូបភាពស្អាតរលោងនិងគ្មានស្នាម។ ជាពិសេសពួកគេគិតថា គ្មានមនុស្សណាម្នាក់អាចមានមុខរលោងស្បែកស្អាតហួសស្មានខុសពីមនុស្សពិតទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាប់ឈ្មោះគ្នាបែកផ្សែង ពេលនេះមេ MGI និង MU ឱប​គ្នាលើឆាក លែងជាគូសត្រូវស្លាប់រស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម