ព័ត៌មានជាតិ
មុនរដូវវស្សាមកដល់ អភិបាលខេត្តកណ្ដាលឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ស្ពានកោះចំរើនឱ្យរួចរាល់
អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានជំរុញឱ្យក្រុមហ៊ុនសាងសង់ស្ពានកោះចំរើន ក្នុងស្រុកលើកដែក ពន្លឿនការសាងសង់ឱ្យរួចរាល់មុនរដូវវស្សាឈានចូលមកដល់ខាងមុខនេះ។

លោក គួច ចំរើន បញ្ជាក់ថា នៅពេលសាងសង់រួចរាល់ ស្ពានកោះចំរើន នឹងទៅជួយសម្រួលដល់ការដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាពិសេសការដឹកកសិផលរបស់ប្រជាកសិករមានភាពងាយស្រួលនៅក្នុងរដូវវស្សាខាងមុខនេះ ហើយម្យ៉ាងស្ពាននេះ ក៏បានកាត់បន្ថយហានិភ័យក្នុងការធ្វើដំណើរទៅវិញទៅមកដោយទូកនារដូវវស្សា ដែលអាចបង្កហានិភ័យដល់ប្រជាពលរដ្ឋពិសេសសិស្សសាលាតូចៗ។

ជាមួយការពន្លឿនការសាងសង់ អភិបាលខេត្ត បានប្រាប់ទៅកាន់ក្រុមហ៊ុនត្រូវធានាឱ្យបាបផងដែរ ថា ការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេស គុណភាព សុវត្ថិភាព ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះប្រើប្រាស់បានយូរអង្វែង។

ការជំរុញដូច្នេះរបស់លោក គួច ចំរើន ក្នុងឱកាសលោកអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកលើកដែក អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានកោះចំរើន ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ ស្ពានកោះចំរើន ជាស្ពានប្រភេទបេតុង មានបណ្ដោយប្រវែង៥៤ម៉ែត្រ ទទឹង៨ម៉ែត្រ មានលូជ្រុងប្រវែង ១២ម៉ែត្រx២ម៉ែត្រ ១កន្លែង ដែលគិតដល់ពេលនេះ សាងសង់បានប្រមាណ៥៨%ហើយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


