ព័ត៌មានជាតិ
DeepSeek ជំរុញទំនុកចិត្តវិនិយោគលើផ្សារភាគហ៊ុនចិន
ការដាក់ឱ្យប្រើប្រាស់នៃបញ្ញាសិប្បនិម្មិត (AI) ចុងក្រោយរបស់ក្រុមហ៊ុន AI ចិន DeepSeek កំពុងជួយជំរុញលើការវិនិយោគលើទីផ្សារភាគហ៊ុនរបស់ចិនទាំងក្នុង និងក្រៅប្រទេស ដោយកើនឡើងប្រមាណ ២៦ ភាគរយ រាប់តាំងពីខែមករា។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC។

ផ្សារភាគហ៊ុនរបស់ចិនកើនឡើង ចំពេលដែលភាគហ៊ុនឥណ្ឌាធ្លាក់ចុះ ដោយអ្នកជំនាញបានកត់សម្គាល់ពីការផ្លាស់ប្តូរនៃការវិនិយោគពីឥណ្ឌា ទៅកាន់ប្រទេសចិន ជំរុញដោយ DeepSeek។ សន្ទស្សន៍ផ្សារភាគហ៊ុន MSCI របស់ចិន បានកើនឡើង ២៦,៥ ភាគរយ ចាប់ពីខែមករា ខណៈសន្ទស្សន៍របស់ឥណ្ឌា បានធ្លាក់ចុះជាង ៧ ភាគរយ។
នាយិកាគ្រប់គ្រង និងប្រធានផ្នែកមូលបត្រនៃក្រុមហ៊ុនគ្របគ្រងទ្រព្យសម្បត្តិ Lion Global Investors លោក Thio Siew Hua បាននិយាយថា៖ «រាល់ពេលដែលទីផ្សារចិនកើនឡើង ទីផ្សារឥណ្ឌាធ្លាក់ចុះ»។
ផ្សារភាគហ៊ុនរបស់ចិន ដែលជំរុញដោយផ្សារភាគហ៊ុនបច្ចេកវិទ្យា បានកើនឡើងចាប់តាំងពីក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិន DeepSeek បានបញ្ចេញ AI ម៉ូដែល R1 របស់ខ្លួន កាលពីខែមករា ដោយចំណាយតិច និងដំណើរការល្អ ដែលនេះបង្កើនការប្រកួតប្រជែងសម្រាប់វិស័យ AI របស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ខណៈសុទិដ្ឋិនិយមជុំវិញទីផ្សារចិនកំពុងកើនឡើង សេដ្ឋកិច្ចនៃប្រទេសនេះនៅតែប្រឈមមុខនឹងបញ្ហា ដែលនាំឱ្យអ្នកជំនាញណែនាំឱ្យវិនិយោគិនមានប្រុងប្រយ័ត្ន ព្រោះថាទីផ្សារនឹងនៅតែបន្តប្រែប្រួល។
ស្ថាបនិក និងជាប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Clearnomics លោក James Liu បាននិយាយថា៖ «កត្តាដូចជាសង្រ្គាមពាណិជ្ជកម្មដែលកំពុងកើនឡើង ការព្រួយបារម្ភលើប្រព័ន្ធហិរញ្ញវត្ថុចិន ការជាប់គាំងនៃវិបត្តិអចលនទ្រព្យ និងភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល នឹងទំនងជាជំរុញឱ្យមានការប្រែប្រួលនៅឆ្នាំ ២០២៥»៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


