ជីវិតកម្សាន្ដ
ឱកាសថ្ងៃចម្រើនព្រះជន្ម ព្រះនាងតូច ជេនណា បង្ហាញឆន្ទៈបន្តដំណេីរលេីវិថីសិល្បៈ បម្រើឧត្តមប្រយោជន៍ជាតិ
ក្នុងឱកាសថ្ងៃដ៏ពិសេសនៃខួបកំណើតចូលវ័យ ១៣ព្រះវស្សាព្រះតូច នរោត្តម ជេនណា បានសន្យានឹងបន្តដំណេីរលេីវិថីសិល្ប:ដេីម្បីបម្រើដល់ឧត្តមប្រយោជន៍ជាតិ។ ក្នុងនោះព្រះនាងតូច ក៏បានថ្លែងអំណរគុណដល់ទស្សនិកជនទទាំងអស់ដែលបានគាំទ្រព្រះនាងក្នុងការងារសិល្បៈនាពេលកន្លងមក។


នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ដែលជាចម្រើនព្រះជន្ម ព្រះនាងតូច ជេនណា បានបង្ហោះរូបភាពជាច្រើនសន្លឹករចនាម៉ូដរ៉ូបរំលេចជាមួយរូបផ្ការំដួលដែលតំណាងនៅប្រទេសកម្ពុជា។ តាមរយៈសំណេរលើហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួន ព្រះនាង នរោត្តម ជេនណា បានរៀបរាប់ថា “ថ្ងៃទី១១ខែមីនា ឆ្នាំ២០២៥ ជាថ្ងៃរំលឹកកំណេីត១៣ឆ្នាំនៃខ្ញុំ ថ្ងៃដ៏ពិសេសនេះគឺ ខ្ញុំរីករាយណាស់គ្មានអ្វីក្រៅពីអរព្រះគុណព្រះមាតាខ្ញុំ ដែលបានបង្កើតនិងថែរក្សាការពារខ្ញុំពិសេសសម្តេចតាក្រុមព្រះដែលតែងតែអប់រំទូន្មានចៅគ្រប់នាទី។
ព្រះនាងតូច ជេនណា បានមានព្រះរាជបន្ទូលថា ទន្ទឹមនេះការចម្រេីនវ័យក៏ជាពេលដ៏រីករាយដោយ ខ្ញុំមានសេចក្តីសុខប្រកបដោយស្នាមញញឹមកេីតឡេីងពីការគាំទ្រពីសំណាក់ពុកម៉ែបងប្អូនដែលស្រឡាញ់រាប់អាននិងគាំទ្រកិច្ចការងារសិល្បៈរបស់ខ្ញុំ។
ព្រះនាងជេនណា បញ្ជាក់ទៀតថាខ្ញុំនឹងធ្វេីដំណេីរលេី វិថីសិល្បៈដែលខ្ញុំស្រឡាញ់ដេីម្បីបំរេីឧត្តមប្រយោជន៍ ជាតិនិងពុកម៉ែបងប្អូនទាំងអស់គ្នាជាបន្តទៀត។ ជាចុងក្រោយសូមអរគុណបងស្រីហង្ស ALmée Couture ដែលគាត់បានរចនាម៉ូដរ៉ូបជាមួយរូបផ្ការំដួលដែ លតំណាងនៅប្រទេសកម្ពុជាក្នុងថ្ងៃពិសេសរបស់ខ្ញុំ គាត់បានដាក់កម្លាំងកាយកម្លាំងចិត្តក្នុងកាបង្កើតនៅម៉ូដនេះឡើងមក។
សូមជម្រាបថាព្រះនាងតូច ជេនណា នរោត្ដមប្រសូតនៅថ្ងៃទី១១ខែមីនា ឆ្នាំ២០១២ គឺជាសមាជិកនៃព្រះ រាជវង្សានុវង្សកម្ពុជាដោយព្រះនាងជាបុត្រីទីពីររបស់ព្រះបាទនរោត្តម បុប្ផារី និងជាចៅស្រីរបស់អតីតព្រះ មហាក្សត្រនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ