Connect with us

ជីវិតកម្សាន្ដ

អ្នកនិពន្ធនិងដឹកនាំរឿងលោក​ សុខ​ សុធន ត្រូវវះកាត់ពោះវៀនខ្នែង នៅមន្ទីពេទ្យព្រះកុសុមៈ

បានផុស

នៅ

ទស្សនិកជនមានការភ្ញាក់ផ្អើលដោយអ្នកនិព្ធ និងដឹកនាំរឿងល្បីឈ្មោះលោក​ សុខ​ សុធន ត្រូវបានចូលសម្រាកនឹងវះកាត់ពោះវៀនខ្នែង (រលួយ) នៅមន្ទីពេទ្យព្រះកុសុមៈ ខណ:ការវះកាត់គឺទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ការបង្ហោះជូនដំណឹងនៅលើផេករបស់ក្រុមព្រះសុរិយា នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថាលោក​ សុខ​ សុធន​ ដែលជាអ្នកនិពន្ធដឹកនាំរឿងតារាសម្តែង​ និងជាតន្ត្រីករ​កំពុងសម្រាកព្យាបាលវះកាត់នៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន​ (ព្រះកុសុមៈ​)។

តារាសម្តែងជើងចាស់​លោក សុខ​ សុធន​ បច្ចុប្បន្នគឺមានវ័យ​ ៦៥​ឆ្នាំ ដោយលោកបានបម្រេីនៅក្នុងវិថីជាអ្នកសិល្បៈ​, សម្តែងភាពយន្ត​តែងនិពន្ធ​ អស់រយៈ​ពេលជាង ៤០ឆ្នាំមកហេីយ​ ហើយ​ស្នាដៃរបស់លោកជាច្រេីនកំពុងទទួលបានការគាំទ្រច្រេីនផងដែរ។

ប្រភពបានឱ្យដឹងដែរថា ចំពោះស្ថានភាពអាការៈរបស់លោក សុខ​ សុធនពេលនេះបានវះកាត់យកពោះវៀនខ្នែង (រលួយ) ចេញដោយសុវត្ថិភាព​ ប៉ុន្តែត្រូវសម្រាកព្យាបាលឱ្យបានធូរស្បេីយមួយរយៈពេលខ្លីសិន។ ជាមួយគ្នានោះ ក៏មានអ្នកគាំទ្រនិងសិល្បករសិល្បការិនីខ្មែរមួយចំនួន បានសម្តែងការព្រួយបារម្ភចំពោះសុខភាព និងបានជូនពរលោកឆាប់ជាសៈស្បេីយពីជំងឺ ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម