ជីវិតកម្សាន្ដ
ក្រោយវះកាត់ខ្នែងពោះវៀន ស្ថានភាពលោក សុខ សុធន បានធូរស្រាលវិញហើយ ខណៈកំពុងបន្តថែទាំនៅផ្ទះ
បន្ទាប់ពីវះកាត់ពោះវៀនដុះខ្នែងកាលពីពេលថ្មីៗមកនេះអ្នកនិពន្ធ និងជាតារាសម្តែងជើងចាស់ល្បីឈ្មោះលោក សុខ សុធន ត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះវិញហើយ ក្រោយអាការ:ជំងឺបានធូរស្បើយច្រើន។

ជាការពិត មុននេះទស្សនិកជនមានការភ្ញាក់ផ្អើលដោយទទួលដំណឹងអ្នកនិព្ធ និងដឹកនាំរឿងល្បីឈ្មោលោក សុខ សុធន ត្រូវបានចូលសម្រាកនឹង វះកាត់ខ្នែងពោះវៀន (រលួយ) នៅមន្ទីពេទ្យព្រះកុសុមៈខណ:ការវះកាត់គឺទទួលបានជោគជ័យ។
ដោយឡែកបើតាមការបញ្ជាក់ពីក្រុមការងារសមាគមសិល្បករខ្មែរដែលបានចុះទៅសួរសុខទុក្ខដល់គេហ ដ្ឋានបានឲ្យដឹងថាលោកស្រី នៅ សូនិតា អនុប្រធាន បានអញ្ជើញទៅសាកសួរសុខទុក្ខសិល្បកររៀមច្បងលោក សុខ សុធន ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានបន្ទាប់ពីវះកាត់ពោះវៀនដុះខ្នែងកាលពីពេ លថ្មីៗនេះ។
ស្ថានភាពសុខភាពរបស់តារាសម្ដែងជើងចាស់និងជា អ្នកនិពន្ធលោក សុខ សុធន បានប្រសើរឡើងច្រើនហើយ។ក្នុងនោះអនុប្រធានបានសាកសួរសុខទុក្ខស្វែ ងយល់ពីស្ថានភាពសុខភាពរបស់សិល្បកររៀមច្បងលោគ្រូ សុខ សុធន ប្រកបដោយភាពស្និទស្នាលនិង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរជូនចំពោះសិល្បកររៀមច្បងលោក សុខ សុធន់ និងគ្រួសារផងដែរ។
ជាមួយគ្នានោះសិល្បករជើងចាស់លោក សុខ សុធន បានសម្ដែងនូវអារម្មណ៍រីករាយ និង ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរដែលបានយក ចិត្តទុកដាក់ព្រួយបារម្ភ និងតាមដានអំពីស្ថានភាពសុ ខភាពរបស់លោកជាប្រចាំ។
តារាសម្តែងជើងចាស់លោក សុខ សុធន បច្ចុប្បន្នគឺមានវ័យ៦៥ឆ្នាំដោយលោកបានបម្រេីនៅក្នុងវិថីជាអ្នកសិល្បៈ សម្តែងភាពយន្ត តែងនិពន្ធ អស់រយៈពេលជាង ៤០ឆ្នាំមកហេីយ ហើយស្នាដៃរបស់លោកជាច្រេីនកំពុងទទួលបានការគាំទ្រច្រេីនផងដែរ៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


