ព័ត៌មានអន្ដរជាតិ
ថៃជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ត្រឹមឆ្នាំនេះ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកបានជួបពិភាក្សាជាមួយស្នងការអឺរ៉ុបស្តីពីពាណិជ្ជកម្ម សន្តិសុខសេដ្ឋកិច្ច ទំនាក់ទំនងអន្តរស្ថាប័ន និងតម្លាភាព លោក Maroš Šefčovič កាលពីដើមសប្ដាហ៍ អំពីការជំរុញការចរចាពាណិជ្ជកម្មសេរីថៃ-សហភាពអឺរ៉ុប (FTA) ធ្វើយ៉ាងណាឱ្យសម្រេចវាបាននៅឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ។

ក្រសួងពាណិជ្ជកម្មថៃ កំពុងធ្វើការដើម្បីបញ្ចប់ការចរចានៅឆ្នាំនេះ ដើម្បីជំរុញកិច្ចព្រមព្រៀងសម្រាប់ការពង្រីកទីផ្សារ ការកាត់បន្ថយការចំណាយ ពង្រឹងសមត្ថភាពអាជីវកម្ម និងការទាក់ទាញវិនិយោគិនពីអឺរ៉ុបកាន់តែច្រើន។
លោក Pichai បាននិយាយយ៉ាងដូច្នេះថា៖ «សហភាពអឺរ៉ុបតំណាងឱ្យទីផ្សារសេដ្ឋកិច្ចដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសថៃ។ ការបញ្ចប់ការចរចា FTA ដោយជោគជ័យ នឹងធ្វើឱ្យផលិតផលថៃមានការប្រកួតប្រជែងក្នុងទីផ្សារពិភពលោក កាត់បន្ថយថ្លៃដើមផលិតកម្ម ទាក់ទាញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ភាគីទាំង២»។

ការចរចា FTA រវាងថៃ-សហភាពអឺរ៉ុប បានឆ្លងកាត់ ៤ ជុំរួចមកហើយ ហើយពេលនេះភាគីទាំង២ កំពុងពិភាក្សាស្តីពីការចូលទៅកាន់ទីផ្សារសម្រាប់ទំនិញ និងសេវាកម្ម និងកំណត់គោលដៅឈានដល់កិច្ចព្រមព្រៀងមួយឱ្យបាននៅត្រឹមថ្ងៃទី ២៥ ខែធ្នូ។
គួរគូសបញ្ជាក់ថា សហភាពអឺរ៉ុបជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់ប្រទេសថៃ (បន្ទាប់ពីចិន អាមេរិក និងជប៉ុន) ជាមួយនឹងតម្លៃពាណិជ្ជកម្មសរុប ២៥,១៩ ប៊ីលានអឺរ៉ូ ក្នុងឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


