កីឡា
ចេញហើយបញ្ជីឈ្មោះរបស់ ព័រទុយហ្គាល់ ខណៈ Ronaldo ក៏មានឈ្មោះដែរ
សហព័ន្ធបាល់ទាត់ ព័រទុយហ្គាល់ បានបញ្ចេញបញ្ជីឈ្មោះកីឡាករទាំង ២៤ នាក់ ដើម្បីត្រៀមការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពាន UEFA Nations League នៅខែ មីនា នេះហើយ ខណៈខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Cristiano Ronaldo ក៏មានឈ្មោះផងដែរ។

ក្រុមរហស្សនាមបញ្ចខែល ព័រទុយហ្គាល់ នឹងត្រូវមានភារកិច្ចប្រកួតទល់នឹងក្រុមជម្រើសជាតិ ដាណឺម៉ាក ២ ប្រកួតនៅខែ មីនា នេះ ដែលជាការប្រកួតវគ្គ ៨ ក្រុមពាន Nations League។ ការប្រកួតជើងទី ១ ពួកគេនឹងត្រូវជួបគ្នានៅថ្ងៃ សុក្រ ទី ២១ ចំណែកការប្រកួតជើងទី ២ នឹងត្រូវជួបគ្នានៅថ្ងៃ ចន្ទ ទី ២៤។
ខាងក្រោមនេះ គឺជាសមាសភាពកីឡាករទាំង ២៤ នាក់របស់ក្រុម ព័រទុយហ្គាល់ ដែលត្រូវបានជ្រើសរើសដោយគ្រូបង្វឹកលោក Roberto Martinez៖
អ្នកចាំទី៖ Diogo Costa, José Sá, Rui Silva។
ខ្សែការពារ៖ Dalot, Semedo, Nuno Mendes, Nuno Tavares, Gonçalo Inácio, Ruben Dias, Antonio Silva, Renato Veiga។
ខ្សែបម្រើ៖ Ruben Neves, João Neves, Vitinha, Bruno Fernandes, Bernardo Silva។
ខ្សែប្រយុទ្ធ៖ João Félix, Francisco Trincão, Pedro Neto, Giovanni Guinda, Rafael Leão, Diogo Jota, Gonçalo Ramos, Cristiano Ronaldo៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


