ព័ត៌មានជាតិ
អ្នកសិល្បៈ៣រូបនឹងធ្វើពិធីសូត្រមន្តឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពម្តាយ ស្រីពីន នៅវត្តគៀនឃ្លាំង
តារាកំប្លែងនិងសម្តែងចំនួន៣រូប គឺលោក អ៊ឹម ជីវ៉ា ,នាយ ក្រឹម និងអ្នកនាង ស្រីលាភ បានសម្រេចរួមគ្នាដោយប្រកាសនឹងធ្វើពិធីសូត្រមន្តដើម្បី ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពម្តាយរបស់កញ្ញា ស្រី ពីន ដែលស្លាប់ដោយសាកូវីដ-១៩។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ឹម ជីវ៉ា បានលើកឡើងថា ពិធីសូត្រមន្តនេះ នឹងធ្វើឡើងនៅវត្តគៀនឃ្លាំង ខណ្ឌជ្រោយចង្វារ វេលារម៉ោង៣រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។

លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា តារាកំប្លែង ស្រី ពីន ត្រូវបានម្តាយស្លាប់ដោយសារជំងឺកូវីដ-១៩ហើយដើម្បីធ្វើតាមសំណូមពរនៅរសៀលថ្ងែនេះលោករួមជាមួយបង ក្រឹម និងអ្នកនាង ស្រីលាភ នឹងធ្វើពិធីសូត្រមុនឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ម្តាយរបស់ស្រី ពិន ដែលស្លាប់ដោយសាកូវីដ-១៩ នៅព្រឹកមិញនេះ។
លោក អ៊ឹម ជីវ៉ា បន្ថែមទៀតថា សូមបញ្ជាក់ដែរថាតារាកំប្លែងស្រី ពីននិងក្រុមគ្រួសារមិនអាចចេញមកបានទេដោយសារជាប់ធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យរុស្ស៊ី។ យើងគ្រាន់តែធ្វើពិធីសូត្រមន្តតិចតួចតែប៉ុណ្ណោះ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


