ជីវិតកម្សាន្ដ
«ឪខ្លា កូនខ្លា» សមត្ថភាពកូនប្រុសទាំង ៣ លោក ព្រាប សុវត្ថិ មានដុងសិល្បៈមិនចាញ់ឪពុក
មហាជន ទាំងប្រុស ស្រី ចាស់ ក្មេង ច្បាស់ជាបានស្គាល់ហើយពីវត្តមានរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។ យ៉ាងណាមិញ តារារូបនេះបានចូលក្នុងរង្វង់សិល្បៈតាំងពីយូរណាស់មកហើយ ប៉ុន្តែទាំងរូបរាងនៅតែសង្ហា ហាក់ដូចមិនចាស់ទាល់តែសោះ បើទោះបីជា តារាមួយដួងមានគ្រួសារក៏ពិតមែន។ ទន្ទឹមនេះ គេសង្កេតឃើញថា លោក ព្រាប សុវត្ថិ មិនត្រឹមតែទទួលបានភាពជោគជ័យនៅក្នុងវិថីសិល្បៈទេ ចំណែកឯវិស័យមុខជំនួញរបស់លោកក៏មានភាពជោគជ័យមិនធម្មតាដែរ។

យ៉ាងណាមិញ បើក្រឡេកមកមើលពីកូនកំលោះទាំង ៣ របស់តារាចម្រៀងរូបនេះ ទាំងសង្ហា និងមានសមត្ថភាពខ្លាំងមិនចាញ់ឪពុកប៉ុន្មានដែរដូចពាក្យចាស់មួយបានពោលថា «ឪខ្លា កូនខ្លា»។

ជាក់ស្ដែងកូនប្រុសទាំង ០៣ របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដែលមានដូចជា សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ សុវត្ថិ សិរីវុឌ្ឍ ដែលកំពុងតែឈរជើងនៅក្នុងវិថីសិល្បៈ ទទួលបានគាំទ្រពីមហាជន ពិសេសយុវវ័យ មិនចាញ់ពីឪពុកឡើយ។
១. សុវត្ថិ មុន្នីវណ្ណ

សុវត្ថិ មុន្នីវណ្ណ ដែលជាកូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ មានអាយុ២៣ ឆ្នាំ។ មុន្នីវណ្ណ មិនត្រឹមតែលេចមុខក្នុងវិថីសិល្បៈ ហើយទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីមហាជននោះ គេក៏សង្កេតឃើញថា រូបលោកបានលេចមុខនៅក្នុងការថតស្ពត ផលិតផលផ្សេងៗជាច្រើនផងដែរ។ ទន្ទឹមនេះ មុន្នីវណ្ណ ក៏បានបំពេញការងារនៅក្នុងជួរកងទ័ព ធ្វើជាព្រឹន្ទបាលឯក មានតួនាទីជាជំនួយការ ការិយាល័យទី៥ នៃកងទ័ពជើងគោក។

២. សុវត្ថិ មុន្នីនាគ

សុវត្ថិ មុន្នីនាគ ជាកូនប្រុសទី២ របស់លោកព្រាប សុវត្ថិ មានអាយុ ២១ ឆ្នាំ។ មុន្នីនាគ ក៏មានសមត្ថភាព និងមានភាពពេញនិយមមិនចាញ់បងប្រុសប៉ុន្មានដែរ។ តារារូបនេះ មានទេពកោសល្យអាចច្រៀង រាំ និពន្ធទំនុកច្រៀង ព្រមទាំងអាចលេងឧបករណ៍ប្រគំតន្ត្រី និងត្រូវបានម្ចាស់ពាណិជ្ជកម្មមួយចំនួនជួលថតផងដែរ។ លើសពីនេះទៅទៀត មុន្នីនាគ ក៏មានការងារដូចជាបងប្រុសដែរដោយធ្វើជាពលបាលទោ មានតួនាទីជាជំនួយការការិយាល័យទី៥ កងទ័ពជើងគោក។

៣.សុវត្ថិ សិរីវុឌ្ឍ

សិរីវុឌ្ឍ ជាកូនពៅរបស់លោកព្រាប សុវត្ថិ មានអាយុ១៩ឆ្នាំប៉ុណ្ណោះ។ សិរីវុឌ្ឍ កាលពេលថ្មីៗនេះ បានចាកចេញពីផលិតកម្ម រស្មីហង្សមាស ក្លាយទៅជាអ្នកចម្រៀងឯករាជ្យ ហើយរូបគេក៏មានសមត្ថភាពមិនចាញ់់បងៗប៉ុន្មានដែរ។ សុវត្ថិ សិរីវុឌ្ឍ អាចច្រៀង រាំ លេងឧបករណ៍តន្ត្រីសម័យ និងចេះនិពន្ធ ទំនុកច្រៀង ហើយកន្លងមកក៏ធ្លាប់បាននិពន្ធចម្រៀងឲ្យឪពុកច្រៀងផងដែរ។ ជាមួយគ្នានេះ សិរីវុឌ្ឍ ក៏មានងារជាពលបាលទោ មានតួនាទីជាជំនួយការ ការិយាល័យទី៥ កងទ័ពជើងគោក៕



-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


