ព័ត៌មានអន្ដរជាតិ
ពលរដ្ឋប៉ាឡេស្ទីន ជាង ៥០ ០០០នាក់ហើយ ស្លាប់ក្រោមដៃអ៊ីស្រាអែល តាំងពីផ្ទុះសង្គ្រាម
យោងតាមតួលេខពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស, ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ក្រោមដៃលោក Benjamin Netanyahu ដែលប្រើកណ្តាប់ដៃដែកវាយប្រហារលើតំបន់ហ្គាហ្សាមិនប្រណី ចាប់តាំងពីខែតុលាឆ្នាំ២០២៣មក បានកើនដល់ ៥០ ០២១នាក់ហើយ ខណៈ ១១៣ ២៧៤នាក់រងរបួស ធ្វើឲ្យវិបត្តិនៅហ្គាហ្សា ក្លាយជាជម្លោះបង្ហូរឈាមខ្លាំងបំផុតមួយ ក្នុងប្រវត្តិសាស្រ្តសម័យទំនើប។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអាទិត្យទី២៣ខែមីនាឆ្នាំ២០២៥។

ចំនួននេះគឺស្មើនឹង ២.១% នៃពលរដ្ឋហ្គាហ្សាមុនសង្គ្រាមដែលមានប្រមាណ២.៣លាននាក់ ឬស្មើនឹងប្រហែល ១ក្នុង៤៦នាក់។ យ៉ាងណានេះគឺជាតួលេខផ្សាយដោយខាងហ្គាហ្សា ស្របពេលអ៊ីស្រាអែល មិនបង្ហាញព័ត៌មានលម្អិតអ្វីទេ។
តួលេខហក់ឡើងខ្ពស់បំផុតគឺនៅពេលអ៊ីស្រាអែលបើកប្រតិបត្តិការដ៏សាហាវសាជាថ្មីបន្ទាប់ពីបទឈប់បាញ់ដួលរលំកាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយត្រឹមរយៈពេល២ថ្ងៃ អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជិត ១ ០០០នាក់ ក្នុងនោះក៏មានស្រ្តីនិងកុមារច្រើននាក់ផងដែរ។

សូមជម្រាបថា ជម្លោះបានចាប់ផ្តើមនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពេលក្រុមហាម៉ាស បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល សម្លាប់មនុស្សជាង ១ ០០០នាក់ និងចាប់រាប់រយនាក់ទៀត ជាចំណាប់ខ្មាំង។
ជាការឆ្លើយតប អ៊ីស្រាអែល ក៏បើកប្រតិបត្តិការយោធា ជាមួយគោលដៅកម្ចាត់ក្រុមហាម៉ាសឲ្យផុតរលត់ពីផែនដី ធានាព្រំដែនរបស់ខ្លួន និងដោះលែងចំណាប់ខ្មាំងទាំងអស់។

ការវាយប្រហារក៏បានកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធឲ្យរាបដូចកន្ទេលផងដែរ ជាពិសេសមន្ទីរពេទ្យ ដែលធ្វើឲ្យប្រព័ន្ធសុខាភិបាល ត្រូវដួលរលំ។
អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សទាំងឡាយ បានព្រមានអំពីគ្រោះទុរ្ភិក្ស ការបម្លាស់ទីទ្រង់ទ្រាយធំ និងកង្វះការផ្គត់ផ្គង់វេជ្ជសាស្ត្រ ដោយសារតែអ៊ីស្រាអែលបិទច្រក និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាបន្ត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់ ជំរុញឲ្យអ៊ីស្រាអែលស្តារលទ្ធភាពមនុស្សធម៌នៅហ្គាហ្សាឡើងវិញ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


