កីឡា
ចេញទៅ អាមេរិក លើកនេះ គុនខ្មែរ នឹងចាប់ដៃស្ថាប័ន WCK ប្រកួតច្បាប់គុនខ្មែរ
នៅសល់ត្រឹមតែជិត ២ សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃ អាទិត្យ ទី ១៣ ខែ មេសា នឹងដល់ការប្រកួតរវាងកីឡាករគុនខ្មែរ ទល់នឹងអ្នកប្រដាល់ អាមេរិក នៅទឹកដី សហរដ្ឋអាមេរិក ហើយ។

សមាសភាពកីឡាករគុនខ្មែរ ដែលនឹងត្រូវចេញទៅប្រកួតនោះទីនោះរួមមាន កីឡាករ ពេជ្រ សម្បត្តិ, រឿង សោភ័ណ្ឌ, ធន់ រិទ្ធី និងកីឡាការិនី អេ យ៉ានុត។ ក្នុងនោះគូប្រកួតនីមួយៗក៏បានប្រកាសរួចរាល់ហើយដែរ ប៉ុន្តែគូ ដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺដៃគូរបស់ពេជ្រ សម្បត្តិ គកីឡាករអាមេរិក Edgar Tabares ដែលធ្លាប់មានប្រវត្តិជួបជាមួយអ្នកប្រដាល់ ថៃ រ៉ដថាំង នៅសង្វៀន ONE Championship កាលពីខែ ឧសភា ឆ្នាំ ២០២៣។

នៅក្នុងសន្នសីទកាសែតមុនចេញដំណើទៅ អាមេរិក នារសៀលថ្ងៃទី ០១ ខែ មេសា នេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានមានប្រសាសន៍អំពីច្បាប់ និងលក្ខខណ្ឌប្រកួតយ៉ាងដូច្នេះថា ៖«កីឡាករទាំង ៤ នាក់ នឹងប្រកួតដណ្តើមខ្សែក្រវាត់ទាំង ៤ នាក់តែម្តង។ មាន ២ រូប នឹងប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរ (កម្ពុជា-អាមេរិក) គឺអេ យ៉ានុត និងរឿង សោភ័ណ្ឌ។ លក្ខខណ្ឌនៃការប្រកួត នឹងប្រកួត ៣ ទឹក ដោយប្រើច្បាប់គុនខ្មែរ។ ចំណែក ពេជ្រ សម្បត្តិ និង ធន់ រិទ្ធី នឹងប្រកួតដណ្តើមខ្សែក្រវាត់ WCK Kun Khmer របស់សហរដ្ឋអាមេរិក ដែលនឹងប្រកួតលក្ខខណ្ឌ ៥ ទឹក ហើយប្រើប្រាស់ច្បាប់គុនខ្មែរដូចគ្នា»។

លោក ខូវ ឆាយ បានបន្តទៀតថា ៖«ការរៀបចំការប្រកួតលើកនេះ យើងនឹងចាប់ដៃគូជាមួយស្ថាប័ន WCK ដែលជាស្ថាប័នមួយមានអាជ្ញាប័នរៀបចំការប្រកួតនៅ សហរដ្ឋអាមេរិក ជាពិសេសគឺរដ្ឋ កាលីហ្វ័រញ៉ា តែម្តង។ ការចាប់ដៃគូលើកនេះ យើងសហការរៀបចំនៅក្នុងលក្ខខណ្ឌ ដោយប្រើប្រាស់ឈ្មោះគុនខ្មែរតែម្តង»។
សូមបញ្ជាក់ថា កីឡាករ កីឡាការិនី ទាំង ៤ រូប និង ប្រតិភូកីឡាប្រដាល់គុនខ្មែរនឹងចេញដំណើពី កម្ពុជា ទៅ អាមេរិក នៅព្រឹកថ្ងៃ ពុធ ទី ២ ខែ មេសា ស្អែកនេះ៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


