ជីវិតកម្សាន្ដ
អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី
ទស្សនិកជននិងអ្នកគាំទ្រមានការចាប់អារម្មណ៍ បន្ទាប់ពីមានការចែករំលែកពាក់ព័ន្ធនឹងរឿងហួសចិត្តមួយ រវាងតារាចម្រៀងប្រុសលោក Ah Por ដែលគេស្គាល់ឈ្មោះក្នុងសិល្ប: Taa Zvet គឺត្រូវលោកគ្រូសាលាម្នាក់បានប្រកាសឱ្យឈប់ច្រៀងទាំងកណ្តាលទី នៅក្នុងកម្មវិធីសង្ក្រាន្តនៅ វិទ្យាល័យសម្តេចឪ សម្តេចម៉ែ បរសេដ្ឋ ។


ទោះបីជាយ៉ាងណាបន្ទាប់ពីមានការចែករំលែក និងរិះគន់ពីសំណាក់មហាជនជុំវិញការមិនឱ្យតម្លៃសិល្បកររូបនេះ ទីបំផុតគេបានឃើញសមាជិកគណៈកម្មការរៀបចំកម្មវិធីលោកគ្រូ សៀង សន បានចេញមកបង្ហោះសារសុំទោសជំនួសដល់សិល្បកររូបនេះផងដែរ។
នៅលើគណនីហ្វេសប៊ុកលោកគ្រូ សៀង សន បានរៀបរាប់ខ្លឹមសារថា ក្នុងនាមខ្ញុំជាសមាជិកគណៈកម្មការរៀបចំកម្មវិធីសង្ក្រាន្ត និងជាអ្នកអញ្ជើញតារាចម្រៀងកិត្តិយស និងអតីតសិស្ស ដើម្បីមកចូលរួមសម្ដែងនិងផ្សព្វផ្សាយពីវឌ្ឍនភាពរបស់សាលា ពិតជាសោកស្ដាយនិងសុំអភ័យទោសពីប្អូនប្រុស Taa Zvet និងក្រុមការងាររបស់ប្អូនចំពោះរឿងដែលបានកើតឡើងជាយថាហេតុ នៅពេលដែលប្អូនកំពុងតែសម្ដែង ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់កិត្តិយសរបស់ប្អូន។
លោកគ្រូ សៀង សន បានបញ្ជាក់បន្ថែមថា លោកសុំការយោគយល់ និងអធ្យាស្រ័យពីប្អូនចំពោះរឿងដែលបានកើតឡើងនេះ។ សូមប្អូនទទួលយកនូវការរាប់អានដោយស្មោះ។
ដោយឡែកភ្លាមៗបន្ទាប់ពីកើតរឿងរ៉ាវនេះឡើងសាមុីខ្លួនលោក Ah Por ក៏បានចេញមកបង្ហោះសាររៀបរាប់ថា “អរគុណ លោកគ្រូនាយកសាលា និង អ្នករៀបចំកម្មវិធី ក៏ដូចជាមានប្អូនៗ ដែលស្រលាញ់ និងជាហ្វេនខ្ញុំបាទទទួលយ៉ាងកក់ក្ដៅ។ បញ្ជាក់: រឿងកើតជារឿងបុគ្គលតែម្នាក់អសីលធម៌បង្កឱ្យខូចកិត្តិយស និងជាក្ដីអាម៉ាស់ដល់ខ្ញុំបាទ វិ.ប.ស /សូមអរគុណ!” ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


