នយោបាយ
អ្នកឃ្លាំមើល ៖ រដ្ឋាភិបាលប្រឹងប្រែងជួយជនរងគ្រោះក្នុងករណីរញ្ជួយដីនៅថៃ និងអំពាវនាវសាច់ញាតិទាក់ទងទៅមន្រ្តីស្ថានទូត
ភ្នំពេញ ៖ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយពលរដ្ឋខ្មែរដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារដោយគ្រោះរញ្ជួយដីនៅប្រទេសថៃ ខណៈពួកគាត់អំពាវនាវឱ្យសាច់ញ្ញាតិជនរងគ្រោះទាក់ទងទៅមន្រ្តីស្ថានទូតកម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែមទៀត។
គិតចាប់ពីថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២៥ដល់ថ្ងៃទី៨ ខែមេសានេះ គឺមានរយៈពេល ១២ថ្ងៃហើយនៃគ្រោះរញ្ជួយដីប្រទេសថៃ និងបណ្ដាលឱ្យបាក់រលំអគារកំពុងសាងសង់មួយ ហើយមានកម្មករជាជនជាតិខ្មែរធ្វើការងារនៅទីនោះដែរ ដោយរាជរដ្ឋាភិបាលបានចេញមុខជួយអន្តរាគមន៍ភ្លាមៗដែរ ដើម្បីសង្រ្គោះពលរដ្ឋខ្មែរនៅទីនោះ។
លោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«តាមរយៈសកម្មភាពកន្លងមកនេះ គឺយើងឃើញថា រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្រ្តីស្ថានទូត និងមន្រ្តីអនុព័ន្ធការងារយើង បានខ្នាស់ខ្នែងជួយអន្តរាគមន៍ភ្លាមៗតែម្ដង»។
លោកបន្ដថា «យើងសង្កេតឃើញថា រាជរដ្ឋាភិបាលបានជួយអន្តរាគមន៍កិច្ចសហការជាមួយភាគីអាជ្ញាធរថៃរុករកជនរងគ្រោះចេញពីគំនរបាក់បែកអគារ គឺយើងរកឃើញទាំងបងប្អូនយើងដែលរងរបួសពីរនាក់ និងបានបាត់បង់ជីវិតម្នាក់ ហើយជនរងគ្រោះទាំងបីនាក់ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងទាំងបងប្អូនរងរបួស និងបាត់បង់ជីវិត»។
លោក សំ សឿន បានសង្កាត់ធ្ងន់ថា ជនរងគ្រោះដែលបានបាត់បង់ជីវិត ត្រូវបានរាជរដ្ឋាភិបាលជួយសម្របសម្រួលកំណត់អត្តសញ្ញាណ ដឹកជញ្ជូនសពមកធ្វើបុណ្យនៅស្រុកកំណើត ជួយរៀបចំបុណ្យសព ជួយផ្ដល់ឱកាសសាច់ញ្ញាតិបានសិក្សារៀនសូត្រជំនាញ និងឧបត្ថមប្រាក់សមល្មមនឹងជួយសម្រួលការលំបាកក្នុងជីវភាពរបស់ក្រុមគ្រួសារជនរងគ្រោះផងដែរ។
ចំពោះជនរងគ្រោះដែលទទួលរងរបួស គឺលោក សំ សឿន បានសង្កេតឃើញថា រាជរដ្ឋាភិបាលបានជួយសម្របសម្រួលផ្លូវច្បាប់នានាជាមួយអាជ្ញាធរថៃយ៉ាងពេញលេញ ដើម្បីយកជនរងគ្រោះមកព្យាបាលទាន់ពេលវេលា។ ក្រៅពីជួយសម្រួលលើថ្លៃព្យាបាលរងបួស រាជរដ្ឋាភិបាលបានឧបត្ថមថវិកាបន្ថែម ដើម្បីជួយដោះស្រាយជីវភាពក្នុងអំឡុងពេលដែលគាត់កំពុងសម្រាកព្យាបាលរបួសនៅមន្ទីពេទ្យ។
ចំណែកលោក អ៊ុន ដារ៉ា អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយបានថ្លែងថា៖«រាជរដ្ឋាភិបាលមិនទុកឱ្យពលរដ្ឋខ្មែររងគ្រោះនៅក្រៅប្រទេសនោះទេ ជាក់ស្ដែងក្នុងគ្រោះរញ្ជួយដីនៅថៃនេះ គឺមន្រ្តីពាក់ព័ន្ធរបស់យើងបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយសង្រ្គោះពលរដ្ឋយើងផង និងតាមដានប្រមូលព័ត៌មានបន្ថែមស្ដីពីជនរងគ្រោះដែលមិនទាន់បានរកឃើញនៅក្នុងគំនរបាក់បែកនោះ»។
លោកបន្តថា ការប្រែងប្រែងរបស់រាជរដ្ឋាភិបាល បានបង្ហាញពីទឹកចិត្តដ៏ជ្រាលជ្រៅរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ហើយសកម្មភាពនេះបានធ្វើឱ្យដក់ជាប់ក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជនរងគ្រោះក្នុងហេតុការណ៍ដ៏អាក្រក់នេះ។
ដោយលោកបានអំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ អាចទាក់ទងទៅស្ថានទូតប្រចាំប្រទេសថៃ ដើម្បីស្វែងរកជំនួយ បើសិនជាត្រូវការ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រសួង និងស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទង ជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។
ក្រសួងសូមអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក សូមបង្កើនការប្រុងប្រយ័ត្ន និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ។
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជា ដើម្បីសុំជំនួយតាមរយៈទូរសព្ទ៖ លេខ 094 092 5905, 094 416 558 លេខ 083 545 7788 (លោក ឈឹម វិបុល)លេខ 062 089 8918 (លោក សម្ផស្ស) និងលេខ 092 299 0133 (កញ្ញា ចន្ថា)៕



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន