Connect with us

ព័ត៌មានជាតិ

បញ្ហាកកស្ទះចរាចរណ៍ គេមិនអាចដាក់ប៉ូលិស ១ម៉ែត្រម្នាក់ ឬ ២ម៉ែត្រម្នាក់ នោះទេ

បានផុស

នៅ

អ្នកឃ្លាំមើលបញ្ហាសង្គម បានលើកឡើងថា ការកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសនៅក្នុងអំឡុងពេលបុណ្យទានម្ដងៗ គេមិនអាចដាក់នគរបាលចរាចរណ៍ ១ម៉ែត្រម្នាក់ ឬ២ម៉ែត្រម្នាក់ បានទេ។

ការលើកឡើងខាងលើនេះ បន្ទាប់ពីគេសង្កេតឃើញថា នៅពេលមានពិធីបុណ្យទានម្ដងៗ ប្រជាពល​រដ្ឋបានចេញដើរលេងកម្សាន្ដច្រើន នៅតាមរមណីដ្ឋាននា​នា ហើយនៅពេលមានការចេញដើរហើរច្រើនបែបនេះ ក៏ធ្វើឲ្យមានការកកស្ទះចរាចរណ៍កើតឡើងផងដែរ។ ជាក់ស្ដែងកាលពីអំឡុងពេល ឆ្លងឆ្នាំសកលថ្មីៗនេះ មានករណីកកស្ទះចរាចរណ៍ជាខ្លាំង ដែលមានអ្នកធ្វើដំណើរច្រើន ចេញពីខេត្តព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញវិញ។

នៅក្នុងវីដេអូផ្សាយផ្ទាល់ របស់អ្នកលេងហ្វេសប៊ុកមួយរូប ឈ្មោះថា «អាច្រិប» កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ បានបង្ហាញអំពីការកកស្ទះចរាចរណ៍ជាខ្លាំង ដោយមានរថយន្ដបើកបរ រហូតដល់ ៦ជួរឯណោះ ដែលអ្នកបើកបរមួយចំនួន បានបើកចូលគន្លងអាទិភាព របស់អ្នកដទៃ។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យមានករណីកកស្ទះចរាចរណ៍ដដែលៗនេះ កើតឡើង? តើគួរមានការដោះស្រាយ ដោយរបៀបណា?

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាសង្គម មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ៤ ខែមករានេះថា មានកត្តាជាច្រើន ដែលធ្វើឲ្យកកស្ទះចរាចរណ៍ នៅពេលមានពិធីបុណ្យទានម្ដងៗ។ កត្តទាំងនោះ រួមមាន៖ កត្តាមនុស្ស, កត្តាយានយន្ដ, កត្តាផ្លូវថ្នល់, ​និងកត្តាបរិស្ថាន ជាដើម។ តែដែលសំខាន់នោះ គឺកត្តាមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត បានលើកឡើងថា មានអ្នកបើកបរយានយន្ដមួយចំនួន មិនបានគោរពទិសបើកបរ, ចំ​ណែក​ផ្លូវ, ភ្លើងសញ្ញាចរាចរណ៍, និងជាពិសេស មិនសូវចេះរង់ចាំវេនធ្វើដំណើររបស់ខ្លួន ដែលធ្វើឲ្យមានការធ្វើដំណើរច្រើនជួរ ហើយបណ្ដាលឲ្យកកស្ទះចរាចរណ៍ តែម្ដង។

អ្នកឃ្លាំមើលសង្គមរូបនេះ បានលើកឡើងបន្តថា «បើយើងមើលទៅ ប៉ូលីសចរាចរណ៍ មានចំនួនតិចណាស់ ហើយអ្នកធ្វើដំណើរ អ្នកធ្វើចរាចរណ៍ច្រើន មិនអាចទៅពង្រាយប៉ូលីសចរាចរណ៍ណា ១ម៉ែត្រមួយ ២ម៉ែត្រមួយ គ្រប់កន្លែងទេ អញ្ចឹងហើយគាត់អត់គោរព មិនអត់អោន មិនអធ្យាស្រ័យគ្នា មិនរង់ចាំទៅតាមវេន តាមពេល ឬក៏ការកកស្ទះបន្តិចបន្តួចទេ គឺយើងមិនអាចដោះស្រាយ បញ្ហាចរាចរណ៍ចេញទេ»។

លោកបណ្ឌិត ឈត ប៊ុនថង បានកត់សម្គាល់ទៀតថា មានប្រជាពលរដ្ឋ ដែលជាអ្នកបើកបរមួយចំនួន មិនមានសីលធម៌ នៅក្នុងការបើកបរឡើយ ដោយអ្នកខ្លះមិនគោរពភ្លើងសញ្ញា និងស្លាកសញ្ញាចរាច​រណ៍ មិនគោរពគំនូសបែងចែកផ្លូវ និងចំណុចផ្សេងទៀត នៃច្បាប់ចរាចរណ៍។ លោកថា «មានន័យថា គាត់មិនគោរពភ្លើងសញ្ញា ស្លាកសញ្ញា មិនគោរពគំនូសបែងចែកផ្លូវ ការហាមចត ហាមឈប់អីផ្សេងៗទាំងអស់ ហាមជែងអីទាំងអស់ គឺថា គាត់អត់គោរព ដល់តែអត់គោរពពិបាកមែនទែន មនុស្សយើងមានច្បាប់ក៏ដោយ យើងមន្ត្រីប៉ូលីសចរាចរណ៍ យើងល្អយ៉ាងណាក៏ដោយ តែបើបងប្អូនយើងអត់គោរពហ្នឹង គឺពិបាកមែនទែន»។

បើតាមអ្នកឃ្លាំមើលសង្គមរូបនេះ ដើម្បីអាចដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ដែលកើតឡើងដ​ដែ​ល​​ខាងលើនេះបាន គួរតែពិនិត្យ និងចូលរួមទាំងអស់គ្នា ទៅលើចំណុចមួយចំនួន ដូចជា៖ តើកម្លាំងនគរបាលចរា​ចរណ៍ មានគ្រប់គ្រាន់ហើយឬនៅ? តើកម្លាំងនគរបាលចរាចរណ៍ បានធ្វើសកម្មភាពសម្រួលចរាចរណ៍ បានពេញលេញហើយឬនៅ? ប្រជាពលរដ្ឋ ដែលជាអ្នកបើកបរ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ មានសីលធម៌ គុណធម៌ និងការអត់អោន នៅក្នុងការបើកបរ។ ត្រួតពិនិត្យឡើងវិញ ទៅលើសាលាបង្រៀនបើកបរ ថាតើពួកគេពិតជាបានបង្រៀន ទាំងច្បាប់ចរាចរណ៍ និងសីលធម៌ ក្នុងការបើកបរដែរឬទេ? គ្រួសារនីមួយៗ គួរតែអប់រំណែនាំកូនៗរបស់ខ្លួន ឲ្យមានសីលធម៌ និងគុណធម៌ ចាប់ពីពេលពួកគេនៅក្មេង រហូតដល់ពួកគេអាចបើកបរ ដោយខ្លួនឯង៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៨ នាទី មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម១២ នាទី មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ២០ នាទី មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ៤១ នាទី មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម