Connect with us

ព័ត៌មានអន្ដរជាតិ

របប​សឹក​មីយ៉ាន់ម៉ា ដោះលែង​អ្នក​ទោស​ប្រមាណ ៤ ៩០០​នាក់ ដើម្បី​អបអរ​ថ្ងៃ​ចូលឆ្នាំ​ថ្មី

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​​របស់​​សារព័ត៌មាន​​រដ្ឋ MRTV នៅ​ថ្ងៃ​​ព្រហស្បតិ៍​​ទី​១៧​ខែ​មេសា​ឆ្នាំ​២០២៥​នេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានផ្តល់ការលើកលែងទោសដល់អ្នកទោសជិត ៤ ៩០០​នាក់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តម​សេនីយ៍ Min Aung Hlaing បាន​លើក​លែង​ទោស​បុគ្គល​ចំនួន ៤ ៨៩៣នាក់ ក្នុង​នោះ​មាន​ជនបរទេស ១៣នាក់ ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​​ពួក​គេ​វិញ។ ការលើកលែងទោសនេះ មិនរាប់បញ្ចូលអ្នកដែលត្រូវបានកាត់ទោសពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដូចជា ឃាតកម្ម និងករណី​​រំលោភ។ គេ​នៅ​មិន​ទាន់​ដឹង​ថា​មាន​អ្នក​ជាប់​ឃុំ​ខាង​នយោបាយ​ប៉ុន្មាន​នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​គេ​ដោះលែង​នោះ​ទេ។

ការ​ដោះលែង​​អ្នក​ទោស​ទ្រង់ទ្រាយធំនេះ ធ្វើ​ឡើង​ខណៈ​​​​ពេល​មីយ៉ាន់ម៉ា​កំពុង​​ប្រារព្ធពិធីចូលឆ្នាំថ្មី​ក្នុង​លក្ខណៈ​ស្ងប់ស្ងាត់​មិន​​អ៊ឹកអធឹក​ដូច​សព្វ​ដង ក្រោយ​ពេល​ប្រទេស​​អាស៊ាន​មួយ​នេះ​​​​​កាន់ទុក្ខបន្ទាប់ពី​គ្រោះ​រញ្ជួយដីកម្រិត ៧,៧​រិចទ័រកាលពីថ្ងៃទី​២៨ខែមីនា ដែលបានឆក់យកជីវិតមនុស្ស​អស់​រាប់ពាន់​នាក់។ នៅក្នុងសុន្ទរកថាឆ្នាំថ្មី លោក Min Aung Hlaing បានសន្យាកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ និងបានរំលឹកឡើងនូវផែនការរៀបចំការបោះឆ្នោតសកលនៅចុងឆ្នាំនេះ ដោយជំរុញ​ឲ្យ​ក្រុមប្រឆាំង​ចូលរួម​ធ្វើនយោបាយ។

ការដោះលែងអ្នកទោសយ៉ាងច្រើនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសំខាន់ៗគឺជាទម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កាល​ពី​ដើម​ឆ្នាំ​នេះ នៅ​ថ្ងៃ​ទី​៤​ខែ​មករា របប​សឹក​មីយ៉ាន់ម៉ា​​បាន​ដោះលែង​អ្នក​ទោស​ជិត ៦​ពាន់​នាក់ ក្នុង​នោះ​មាន​ជនបរទេស ១៨០​នាក់ ដើម្បី​ប្រារព្ធ​​បុណ្យ​ឯករាជ្យជាតិ៕

ដោយ៖ ឈាង

ចុចអាន៖ ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្រោយរងគ្រោះរញ្ជួយដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

លោក ត្រាំ ប្រាប់​ថា​នឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត

ព័ត៌មានជាតិ២៩ នាទីutes មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

សន្តិសុខសង្គម២៤ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម