ជីវិតកម្សាន្ដ
ស្វែង សុជាតា ឱ្យគេខ្ចីទូរស័ព្ទ១ថ្ងៃ ត្រូវតបស្នងវិញដោយការលួចគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គម និងធនាគារ
តារាសម្តែងជើងចាស់ល្បីឈ្មោះអ្នកនាង ស្វែង សុជាតា កាលពីថ្មីៗនេះ បានជួបរឿងដោយមិននឹកស្មានដល់ ក្រោយអ្នកនាងបានឱ្យទូរស័ព្ទផ្ទាល់ខ្លួនទៅបុគ្គលម្នាក់ដែលស្គាល់គ្នាខ្ចីប្រើ ប៉ុន្តែជាលទ្ធផលធ្វើឱ្យតារាស្រីរូបនេះភ័យស្លន់ស្លោទាំងយប់។

តារាសម្តែងចូលចិត្តដើរតួឆ្នាស់ឆ្នើមអ្នកនាង ស្វែង សុជាតា បានបង្ហោះសារនៅលើបណ្តាញសង្គមថា សូមប្រុងប្រយ័ត្នផងបងប្អូន កុំចេះឱ្យគេខ្ចីទូរស័ព្ទផ្ដេសផ្ដាស នេះជាមេរៀនសម្រាប់យេីងគ្រប់គ្នា។ អ្នកនាងបន្តថា មនុស្សដែលខ្ញុំស្គាល់ម្នាក់បានខ្ចីទូរស័ព្ទខ្ញុំប្រើ១ថ្ងៃ បន្ទាប់១អាទិត្យនេះបានត្រូវសហការគ្នាជាក្រុមបានប្លុកអាខោនហ្វេសប៊ុកខ្ញុំហើយបានយកគ្រប់ប្រព័ន្ធបណ្តាញសង្គមរបស់ខ្ញុំទៅប្រើសូម្បីតែធនាគារ ដូចនេះសូមបងប្អូនជួយស៊ែរផងកុំឱ្យជននេះបោកប្រាស់បាន។
អ្នកនាងស្វែង សុជាតាបាននិយាយទៀតថាអ្នកដែលនាងឱ្យខ្លីទូរស័ព្ទនោះ ជាមនុស្សដែលខ្លួនទុកចិត្តបំផុតទើបហ៊ានឱ្យខ្លីយកទៅប្រើដោយគេថាខ្លីតែ១ថ្ងៃទេ តែក្រោយយកទៅហើយបែរជាប្លុកអ្នកនាងចោលក្នុងចេតនាអាក្រក់ ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាមាន ការប្រុងប្រយ័ត្នព្រោះបើមាន Account Facebook ដែលមានឈ្មោះអ្នកនាងឆាតទៅខ្លីលុយ ឬធ្វើអ្វីមិនល្អនាងមិនទទួលខុសត្រូវទេ។
អ្នកនាង ស្វែង សុជាតា បន្តទៀតថានាងបានប្រមូលភស្តុតាងរួចរាល់ហើយដើម្បីសហការជាមួយសមត្ថកុច្ចដាក់ពាក្យបណ្តឹងលើបុគ្គលរូបនោះ.ដោយគ្មានការ សម្របសម្រួល ឬ លើកលែងឡើយព្រោះបានបោក ប្រាស់លើទំនុកចិត្តរបស់អ្នកនាងដែលជាអ្នករាប់អាននិងស្គាល់គ្នាច្បាស់ទៀតផង។
តាមការសង្កេតតារាស្រី ស្វែង សុជាតា នាអំឡុងមួយរយ:ចុងក្រោយបន្ទាប់ពីចូលប្រឡូកវិស័យសិល្ប:វិញនោះឃើញថា នាងហាក់ក្រសោបបានការគាំទ្រ និងប្រជាប្រិយភាពឡើងវិញច្រើន។ មិនតែប៉ុណ្ណោះតារាស្រីរូបនេះក៏មានឱកាសលេចវត្តមានក្នុងខ្សែភាពយន្តបរទេស ដែលសហការថតនៅខ្មែរផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
នយោបាយ៦ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»