ព័ត៌មានជាតិ
កុំភ្ញាក់ផ្អើល គ្រូពេទ្យចុះយកសំណាកលើកទី២នៅស្ទឹងមានជ័យ២ ក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈ
ភ្នំពេញ ៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ បានចុះយកសំណាកលើកទី២ពាក់ព័ន្ធនឹងព្រឹត្តិការថ្ងៃ២០កុម្ភៈ។

តាមប្រភពពីលោកសេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ខែមីនានេះ ក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅបានចុះទៅយកសំណាកមនុស្ស៣នាក់ក្នុងនោះស្ត្រីម្នាក់ស្ថិតក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកចៅរងទី១បន្តថា អ្នកពាក់ព័ន្ធទាំង៣នាក់ខាងលើនេះ បន្ទាប់ពីយកសំណាកលើកទី១គឺអវិជ្ជមាន។ ដូច្នេះរង់ចាំការយកសំណាកលើកទី២ទៅពិនិត្យជាបន្ត។

ក្នុងនោះលោកសេង វ៉ាន់ថា បានសំណូមពរដល់បងប្អូនដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩នេះ សុំកុំចេញក្រៅផ្ទះ រហូតដល់បញ្ចប់ការធ្វើចត្តាឡីសក័រួចរាល់សិន។ ពិសេសសូមកុំភ្លេចនូវវិធានរបស់ក្រសួងសុខាភិបាលឲ្យសោះ៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


