Connect with us

សេដ្ឋកិច្ច

កម្ពុជា-ចិនយកអង្គការពាណិជ្ជកម្មពិភពលោកជាស្នូលដើម្បីការពារប្រយោជន៍ពាណិជ្ជកម្ម

បានផុស

នៅ

ប្រទេសកម្ពុជា និងចិន ឯកភាពរួមគ្នាប្រឆាំងចំពោះពាណិជ្ជកម្មគាំពារនិយម ដោយប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយយកយន្តការ​អង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីថ្លែងការណ៍រួម​ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ កម្ពុជានិងចិនបានបញ្ជាក់ថា​មានតែយន្តការអង្គការពាណិជ្ជកម្មពិភពលោក​មួយគត់ដែលធានា​នូវការធ្វើសេរីភាពនៃការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួល ព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់​របស់ប្រទេសទាំងអស់។

ក្នុងសេចក្ដីថ្លែងការណ៍នោះសរសេថា៖ «ភាគីទាំងពីរបញ្ជាក់នូវការ​ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល អាចព្យាករណ៍បាន ផ្អែកលើច្បាប់ បើកចំហ មានតម្លាភាព បរិយាប័ន្ន និងមិនរើសអើង»។

កម្ពុជា-ចិន ក៏ប្រកាសត្រៀមខ្លួនចូលរួមជំរុញកំណែទម្រង់អង្គការនេះ និងត្រៀមធ្វើការរួមគ្នាដើម្បីទទួលបានលទ្ធផលជាក់ស្ដែងនៃសន្នីសិទអង្គការពាណិជ្ជកម្ម​ពិភពលោក​ថ្នាក់​រដ្ឋមន្ត្រីលើកទី១៤ ដើម្បីជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចកាន់តែបើកចំហ បរិយាប័ន្ន តុល្យភាព និងផលប្រយោជន៍សម្រាប់ទាំងអស់គ្នា។

ការប្រការរួមរវាងកម្ពុជានិងចិននៅពេលនេះ ស្របពេលដែលមានសង្គ្រាមពាណិជ្ជកម្ម​អាមេរិក-​ចិន ដោយអាមេរិកបានតម្លើងពន្ធដល់២៤៥%លើទំនិញរបស់ចិន ខណៈកម្ពុជាក៏ស្ថិតក្នុងបញ្ជីនៃប្រទេសដែលត្រូវតម្លើងពន្ធដល់៤៩%ផងដែរតែត្រូវបានពន្យាពេល៩០ថ្ងៃសិនដើម្បីចរចា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៥ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៩ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៦ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម