ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ាមិនពន្យាបទឈប់បាញ់ដែលអស់សុពលភាពថ្ងៃនេះទេ
របបយោធាមីយ៉ាន់ម៉ាមិនបានពន្យាពេលបទឈប់បាញ់ដែលផុតសុពលភាពនៅថ្ងៃទី២២ខែមេសានេះ ទោះបីមានការអំពាវនាវពីអន្តរជាតិឲ្យមានការពន្យាពេលបន្ថែមលើ «បទឈប់បាញ់» របស់របបយោធាដែលបានប្រកាសរយៈ២០ថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏សាហាវកាលពីខែមុនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ខែមេសានេះ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រធានរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim សម្រាប់កិច្ចពិភាក្សាដ៏កម្រជាមួយប្រធាននៃប្លុកអាស៊ានទាំង១០។
នៅក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ដែលប្រទេសរបស់លោក បច្ចុប្បន្នជាប្រធាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាននិយាយថា លោកក៏បាននិយាយទៅកាន់ក្រុមប្រឆាំងរបស់មីយ៉ាន់ម៉ា ដែលបានសន្យាថានឹងមានបទឈប់បាញ់ដូចគ្នាបន្ទាប់ពីការរញ្ជួយ។ លោក Anwar បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា៖«ភាគីទាំងពីរបានព្រមព្រៀងគ្នាពួកគេនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីជៀសវាងការបន្តការប្រយុទ្ធគ្នា»។
ទោះយ៉ាងណាមកដល់ថ្ងៃនេះជាថ្ងៃដែលបទឈប់ត្រូវផុតកំណត់ហើយនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថាមិនមានការពន្យារពេលបទឈប់បាញ់នៅព្រឹកថ្ងៃអង្គារនេះទេ ហើយទីភ្នាក់ងារព័ត៌មាន AFP ក៏មិនអាចទាក់ទងអ្នកនាំពាក្យរបបយោធាបានភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយបានដែរ។

គួរបញ្ជាក់ថា របបយោធាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ បានបង្កឱ្យមានសង្រ្គាមស៊ីវិលជាមួយភាគីជាច្រើនបាននិយាយថា ខ្លួននឹងបញ្ឈប់ការវាយប្រហារលើគូប្រជែងប្រដាប់អាវុធបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ រយៈពេល២០ថ្ងៃ ប៉ុន្តែការប្រយុទ្ធគ្នានៅតែបន្តជាបន្តបន្ទាប់ ជាពិសេសការវាយប្រហារតាមអាកាស។ ការបន្តការវាយប្រហារនេះបានធ្វើឲ្យអង្គការសហប្រជាជាតិថ្កោលទោស និងទាមទារឲ្យមានបទឈប់បាញ់ដើម្បីរក្សាសុវត្តិភាពរបស់ក្រុមជំនួយផងដែរ។
យោងតាមការបញ្ចេញព័ត៌មានដោយរបបយោធាមីយ៉ាន់ម៉ា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីកាលពីថ្ងៃទី ២៨ខែមីនាបានកើនឡើងដល់ ៣៧៣៥នាក់ របួស៥១០៨ នាក់និង ១២០ នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃអាទិត្យ ។ ប៉ុន្តែបើយោងតាម Mizzima News បានរាយការណ៍ថា មានអ្នកស្លាប់រហូតដល់៥៣៥២នាក់ របួស ៧១០៨នាក់ និងបាត់ខ្លួន ៥៣៨នាក់៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ចរាចរណ៍២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក