ព័ត៌មានអន្ដរជាតិ
ថៃកត់ត្រាពីកំណើនភ្ញៀវទេសចរអន្តរជាតិតិចតួច ៤ ខែដើមឆ្នាំ
ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារ ប្រទេសថៃបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ១១,៨៤ លាននាក់ គិតត្រឹមមកទល់ពេលនេះ ពោលគឺកើនឡើងត្រឹមតែ ០,១២ ភាគរយ ប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងបន្ថែមថា ក្នុងចំណោមនោះ ភ្ញៀវទេសចរចិនរួមចំណែកប្រមាណ ១,៦ លាននាក់។
ទោះបីជាកំណើនតិចតួចក្ដី ក្រសួងទេសចរណ៍ថៃនៅតែរក្សាការព្យាករការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣៨ លាននាក់នៅឆ្នាំនេះ។
គេមើលឃើញថា ប្រទេសបានជួបប្រទះនឹងបញ្ហាសំខាន់ៗដែលប៉ះទង្គិចដល់ទំនុកចិត្តទេសចរ។ កាលពីចុងខែមីនា រញ្ជួយដីកម្រិត ៧,៧ រុិចទ័រ បានវាយប្រហារនៅប្រទេសមីយ៉ាន់ម៉ា ហើយរាលដាលដល់ទីក្រុងបាងកក ដោយបង្កការស្លាប់ និងការខូចខាតផ្សេងៗ។
កាលពីដើមឆ្នាំទៀតសោត ថៃបានប្រឈមមុខនឹងករណីជួញដូរមនុស្ស ជុំវិញការណ៍ដែលថា ឧក្រិដ្ឋជនប្រើប្រាស់ទឹកដីថៃដើម្បីចាប់តួសម្ដែងចិនម្នាក់ យកទៅបង្ខំឱ្យធ្វើការក្នុងកន្លែងបោកប្រាស់អនឡាញនៅមីយ៉ាន់ម៉ា ក្បែរព្រំដែនថៃ។ ក្រោយករណីនេះផ្ទុះឡើង ភ្ញៀវទេសចរចិនជាច្រើនបានលុបចោលដំណើរកម្សាន្តទៅថៃរបស់ខ្លួន ហើយការធ្លាក់ទំនុកចិត្តទេសចរចំពោះបញ្ហានេះបានរាលដាលដល់ទីផ្សារផ្សេងៗទៀត៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី