ចរាចរណ៍
រថយន្តធុនធំ ០១ គ្រឿង បើកទាក់ខ្សែភ្លើង បាក់បង្គោលភ្លើង ០៨ ដើម សង្កត់រថយន្ត ០២ គ្រឿង
រថយន្តធុនធំ ០១ គ្រឿង បើកលឿនពេក រេចង្កូតទៅទាក់ខ្សែភ្លើង បណ្ដាលឲ្យបាក់បង្គោលភ្លើង ០៨ ដើម រួមទាំងសង្កត់លើរថយន្ត ០២ គ្រឿង ផ្សេងទៀត ដែលគេចតចោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវចំហៀងស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសន្តិសុខបានឲ្យដឹងថា គាត់ឃើញរថយន្តធុនធំ ១ គ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1677 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវចំហៀងស្ថានទូតរុស្សី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើរេចង្កូត បើកទៅកៀកជាមួយបង្គោលភ្លើង ទាក់ខ្សែភ្លើង បណ្ដាលឲ្យបាក់បង្គោលភ្លើងអស់ ០៨ ដើម សង្កត់រថយន្ត ០២ គ្រឿង ក្នុងនោះ រថយន្ត ឡិចស៊ីស ៣៣០ និង រថយន្ត តូយូតា ព្រុស រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កនរណារងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


