កីឡា
ធន់ រិទ្ធី មួយព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិកចំណេញក្នុងការផ្សព្វផ្សាយវប្បធម៌ និងគុនខ្មែរច្រើន
កីឡាករ ធន់ រិទ្ធី ថាមួយព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិកកន្លងទៅនេះគឺចំណេញលើការផ្សព្វផ្សាយច្រើនពិសេសនោះវប្បធម៌ និងសិល្បៈក្បាច់គុនខ្មែរដល់ប្រជាជនខ្មែររស់នៅទីនោះ និងមនុស្សចម្រុះជាតិសាសន៍ផងដែរ។

កីឡាករ ធន់ រិទ្ធី
កូនសិស្សលោក ធន់ សុភា ខាងលើបានឲ្យដឹងថា ការចេញទៅប្រកួតនៅសហរដ្ឋអាមេរិកនោះចំពេលគេធ្វើសង្ក្រាន្តទីក្រុងឡុងប៊ិចផងគឺចំណេញលើការផ្សព្វផ្សាយវប្បធម៌ និងគុនខ្មែរជាខ្លាំង។ ក្រុមគុនខ្មែរបានដង្ហែតាមផ្លូវជាមួយគេឯងផ្សព្វផ្សាយអ្វីទៅជាក្បាច់គុនខ្មែរដែលមានរាប់ពាន់ឆ្នាំមកហើយ និងជាកីឡាដែលពេញនិយមខ្លាំងនៅកម្ពុជា។ លើសពីនេះមានការសម្ដែងរបាំ និងសម្ដែងភ្លេងឆៃយ៉ាំខ្មែរទៀតផង។

រូបភាពលើផេកសហព័ន្ធ
ធន់ រិទ្ធី លើកឡើងទៀតថា កីឡាករ កីឡាការិនីខ្មែរ និងអ្នកភ្លេងជាដើមបានរួមគ្នាសម្ដែងបង្ហាញទម្រង់រំលឹកគុនគ្រូ បង្ហាញក្បាច់ស្នៀត និងចាប់សមគ្នាឲ្យមហាជនរួមទាំងប្រជាពលរដ្ឋទីនោះបានទស្សនា។ បន្ទាប់មកគឺការផ្សព្វផ្សាយតាមរយៈការប្រកួតនេះតែម្ដង។

កីឡាករ ធន់ រិទ្ធី
អ្នកលេងគុនខ្មែររូបនេះបន្ថែមទៀតថា សន្ទុះនៃការគាំទ្រពីខ្មែររស់នៅសហរដ្ឋអាមេរិកនោះមានខ្លាំងមែនទែន ពោលអ្នកខ្លះត្រូវជិះឡាន ១ថ្ងៃ ១យប់ អ្នកខ្លះទៀតជិះយន្តហោះ ៤ម៉ោងដើម្បីបានមកទស្សនាការប្រកួតនេះ។ ចំណែកសំបុត្រវិញត្រូវលក់អស់គ្មានសល់ឡើយ និងមានខ្មែរខ្លះទៀតថាតាំងពីកើកមកមិនដែលទស្សនាគុនខ្មែរផ្ទាល់ភ្នែកបែបនេះទេ។ អ្នករស់នៅទីនោះអាណិតស្រឡាញ់ចូលចិត្តក្រុមគុនខ្មែរជាខ្លាំងរហូតឧបត្ថម្ភជាថវិកា និងហៅទៅញុំបាយជាការលើកទឹកចិត្តផង។

រូបភាពលើផេកសហព័ន្ធ
លើសពីនេះក្រុមការងារសហព័ន្ធ រួមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់បានចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំដែលជាជនជាតិខ្មែរនៅទីក្រុងឡុងប៊ិចទៀតផងដើម្បីប្រាប់ពីគម្រោង និងការផ្សព្វផ្សាយគុនខ្មែរនៅទីនោះ រួមទាំងរឹតចំណងមិត្តភាពលើសកម្មភាពកីឡារវាង ខ្មែរ-អាមេរិក។

រូបភាពលើផេកសហព័ន្ធ
បញ្ជាក់ដែរថា ក្រុមកីឡាករ កីឡាការិនីគុនខ្មែរ និងថ្នាក់ដឹកនាំសហព័ន្ធកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះបានទៅប្រកួតផ្សព្វផ្សាយគុនខ្មែរលើទឹកដីអាមេរិក។ ក្រុមគុនខ្មែរខាងលើនេះបានទៅផ្សព្វផ្សាយ និងប្រកួតនៅទីនោះអស់រយៈពេលប្រហែលកន្លះខែ និងបានវិលត្រឡប់មកខ្មែរវិញហើយ៕










រូបភាពលើផេកសហព័ន្ធ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


