Connect with us

សន្តិសុខសង្គម

ឆ្លងចរន្ដអគ្គិសនី ឆេះបន្ទប់ជាន់ទី៣ការិយាល័យក្រុមហ៊ុន សំណង់ ក្នុងបុរី វ៉ារីណា

បានផុស

នៅ

បន្ទប់ជាន់ទី៣ នៃផ្ទះល្វែងក្នុងបុរី វ៉ារីណា ដែលបើកក្រុមហ៊ុន សំណង់ (ផ្នែកសិក្សាប្លង់) ត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅខូចខាតសម្ភារមួយចំនួនធំ ខណៈសមត្ថកិច្ចអះអាងថា បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឆេះផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបុរី វ៉ារីណា តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីពលរដ្ឋបានអោយដឹងថា មុនពេលកើតមានអណ្តាតភ្លើងឆេះនៅបន្ទប់ជាន់ទី៣ នៃផ្ទះល្វែងខាងលើនេះ គេបានឮមានសម្លេងផ្ទុះ និងមានការស្រែកឆោឡោ លុះមួយសន្ទុះក្រោយមកក៏កើតមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។ ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង នាំគ្នាទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ដើម្បីការពាររាលដាលកាន់តែខ្លាំងឡើង។

ករណីនេះ​ បានបណ្ដាលអោយខូចខាតសម្ភាររួមមាន កុំព្យូទ័រជាច្រើនគ្រឿង តុ ទូ កៅអី ខូចខាតស្ទើរទាំងស្រុង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿង បាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤ នាទីutes មុន

ការប្រគំតន្ត្រី Lady Gaga​ នៅប្រេស៊ីល​ ទាក់ទាញអ្នកគាំទ្រ ២.១ លាននាក់ លើសតារាចម្រៀងល្បីៗផ្សេងទៀត

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យគោរពកម្មសិទ្ធិបញ្ញាក្នុងវិស័យតូរ្យតន្រ្តី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិតកម្ពុជា

ជីវិតកម្សាន្ដ១២ នាទីutes មុន

​IU នៅតែជាតារាស្រីឈានមុខគេ ក្នុងការបរិច្ចាគប្រាក់ច្រើនៗ ជួយដល់កន្លែងខ្វះខាត

សេដ្ឋកិច្ច១៤ នាទីutes មុន

តម្លៃមាសបានហក់ឡើងវិញដល់ជាង ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹង

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងអប់រំ ប្រកាសអាហារូបករណ៍ ៣កន្លែង ដល់និស្សិតកម្ពុជាដើម្បីសិក្សានៅសាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជាឲ្យបើកពន្ធនាគារល្បីឈ្មោះមួយឡើងវិញ ដើម្បីដាក់ឧក្រិដ្ឋជនសាហាវឃោរឃៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

សេដ្ឋកិច្ច២៣ ម៉ោង មុន

តម្លៃមាសក្នុងស្រុកធ្លាក់ចុះក្រោម ៤០០ ដុល្លារ ក្នុងមួយជី

Sokha Hotels

ព័ត៌មានពេញនិយម