សេចក្ដីជូនដំណឹង
ដំណើរការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានបញ្ចប់សរុប ៣,៣៥៨ផ្ទះ និងកំពុងសាងសង់ជាងមួយពាន់ផ្ទះហើយ
គម្រោងបុរី ឡេង ណាវ៉ាត្រា 6A កំពុងបន្តមានវឌ្ឍនភាពជារៀងរាល់ថ្ងៃ ដោយឈរលើគោលការណ៍ទំនួលខុសត្រូវ ដោយគិតត្រឹមថ្ងៃទី៨ ខែឧសភានេះ បុរីបានបញ្ចប់ការសាងសង់ទាំងស្រុងសរុបចំនួន ៣,៣៥៨ផ្ទះ និងកំពុងសាងសង់បានជាងមួយពាន់ផ្ទះហើយ។


បុរីឡេង ណាវ៉ាត្រា 6A បានបង្ហាញរបាយការណ៍សាងសង់តាមប្លុកនីមួយៗ សម្រាប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ឲ្យដឹងថា វឌ្ឍនភាពសាងសង់ផ្ទះបានបញ្ចប់ ៣,៣៥៨ផ្ទះ ផ្ទះកំពុងសាងសង់ជាងមួយពាន់ផ្ទះ។ ក្រុមការងារបុរីបានបន្តចាក់ដី ប្រគល់ផ្ទះជូនអតិថិជន និងសម្រសម្រួលជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា 6A រហូតជាង ១,២០០បណ្ណកាលពីដើមខែមេសាកន្លងទៅ ហើយកំពុងបន្តសម្របសម្រួលចេញបណ្ណកម្មសិទ្ធិជូនអតិថិជនប្រមាណ ៩០០បណ្ណ បន្ថែមទៀត ដែលត្បិតប្លង់រឹងទាំងនេះ ប្រសិនឲ្យ អតិថិជនយកទៅកាត់ឈ្មោះដោយខ្លួនឯងត្រូវចំណាយថវិកា ច្រើនពាន់ដុល្លារក្នុងមួយប្លង់ៗ។
តាមរយៈវឌ្ឍនភាពនៃដំណើរការសាងសង់របស់បុរី ឡេង ណាវ៉ាត្រា គឺជាការទទួលខុសត្រូវរបស់ម្ចាស់បុរីផ្ទាល់ចំពោះអតិថិជន ដូចបងប្អូនដឹងហើយថា ស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច បានធ្វើឲ្យប៉ះពាល់ដល់ដំណើរសាងសង់មានភាពយឺតយ៉ាវ ប៉ុន្តែបុរីនៅតែបន្តយ៉ាងសកម្មដើម្បីបញ្ចប់ការសាងសង់ជូនអតិថិជន៕







-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


