ព័ត៌មានជាតិ
រយៈពេល ១ ឆ្នាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចុះជួយឧបត្ថម្ភដល់ពលរដ្ឋជួបការលំបាក ខ្វះខាត សរុបចំនួន ៦៤១ គ្រួសារ
ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានជួយឧបត្ថម្ភដល់ពលរដ្ឋជួបការលំបាក ខ្វះខាត នៅតាមសហគមន៍ជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិការ សរុបចំនួន ៦៤១ គ្រួសារ ស្មើនឹង ២.៧០៧ នាក់។
ក្នុងនោះ គ្រួសារងាយរងគ្រោះ ចាស់ជរា ស្ដ្រីមេម៉ាយ កុមារកំព្រា ចំនួន ២៣១ គ្រួសារ, ភ្លើងឆេះផ្ទះ ចំនួន ៣៦ គ្រួសារ, ខ្យល់កន្ត្រាក់ ចំនួន ២០ គ្រួសារ, គ្រោះទឹកជំនន់ ចំនួន ៣៤៤ គ្រួសារ, លង់ទឹកស្លាប់ និងរន្ទះបាញ់ ស្លាប់ចំនួន ១០ នាក់។ នេះបើយោងតាមរបាយការណ៍របស់សាខាកាកបាតក្រហមកម្ពុជា ខេត្តក្រចេះ បានឲ្យដឹងក្នុងឱកាសអបអរខួបលើកទី១៦២ ៨ ឧសភា ឆ្នាំ២០២៥ ទិវាពិភពលោកកាកបាតក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី ៧០ ឆ្នាំនៃកាកបាតក្រហមកម្ពុជា ក្រោមប្រធានបទ រួមគ្នាស្មគ្រ័ចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ នៅសាលមហោស្រពខេត្តក្រចេះ។


ពិធីនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នឹងវត្តមានចូលរួមពីលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ។
ចំពោះអនុសាខាក្រុងស្រុកទាំង ៧ វិញ ក៏បានជួយឧបត្ថម្ភ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកា ដល់ប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះផ្សេងៗ តាមបណ្តាក្រុងស្រុក សរុបចំនួន ៧៣ គ្រួសារផងដែរ។



ដោយឡែក ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោក យូ ឡាណា អគ្គលេខាធិការងទី២ កាកបាទក្រហមកម្ពុជា ក៏បានចុះសួរសុខទុក្ខនិងចែកអំណោយ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ សរុបចំនួន ១៦១ គ្រួសារ ក្នុងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ។
ទោះបីជា សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ទទួលបានជោគជ័យក្នុងកិច្ចការរបស់ខ្លួនយ៉ាងណាក្តី ក៏នៅមានបញ្ហាខ្វះចន្លោះមួយចំនួន ដូចជាមុខសញ្ញាគ្រួសារងាយរងគ្រោះនៅតាមតំបន់ជនបទដាច់ស្រយាល មួយចំនួនពុំបានផ្ដល់ព័ត៌មានបានទាន់ពេលវេលា កិច្ចសហប្រតិបត្តិការរបស់អនុសាខាមិនទាន់ស៊ីជម្រៅនៅតាមមូលដ្ឋានរបស់ខ្លួន និងការស្វែងរកមូលនិធិនៅមានកម្រិត៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


