ព័ត៌មានជាតិ
និយ័តករមូលបត្រកម្ពុជាលើកទឹកចិត្តឱ្យវិនិយោគលើភាគហ៊ុនក្នុងស្រុក
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា(SERC) ណែនាំឱ្យវិនិយោគទៅលើភាគហ៊ុនក្នុងស្រុកជាមួយក្រុមហ៊ុនដែលស្គាល់ច្បាស់ និងជៀសវៀងទម្លាក់សាច់ប្រាក់ទៅលើទីផ្សារមួយដែលមិនបានស្គាល់។

ថ្លែងនៅក្នុងវេទិកាវិនិយោគិនលើកទី១ ស្តីពី “ការសន្សំមូលបត្រ” ដែលរៀបចំឡើងកាលពីពេលថ្មីៗកន្លងទៅនេះ លោក ស៊ូ សុជាតិ បានលើកឡើងថា បច្ចុប្បន្នយើងគួរតែវិនិយោគទៅលើភាគហ៊ុនក្នុងស្រុក ជាមួយក្រុមហ៊ុនដែលណាយើងស្គាល់ច្បាស់ និងកុំទម្លាក់សាច់ប្រាក់ទៅលើទីតាំង (ទីផ្សារ) មួយដែលយើងមិនស្គាល់។ ព្រោះ យើងមិនហ៊ាននិយាយថាទីតាំងនោះហានិភ័យ ឬយ៉ាងណានោះទេ ប៉ុន្តែប្រសិនបើយើងមិនស្គាល់ទីតាំងនោះទេ យើងគួរតែកុំទម្លាក់សាច់ប្រាក់វិនិយោគដូចគ្នាដែរ។
ក្នុងឱកាសនោះ លោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក មានប្រសាសន៍ដែរថា បច្ចុប្បន្នការសន្សំមានវិធីសាស្ដ្រច្រើនប្រភេទ ដោយអ្នកខ្លះសន្សំមាស និងអ្នកខ្លះសន្សំដី ប៉ុន្ដែសម័យថ្មីនេះយើងអាចសន្សំភាគហ៊ុន ហើយភាគហ៊ុនមានភាពងាយស្រួលក្នុងការសន្សំ ព្រោះមានភាពងាយស្រួលក្នុងការទិញ-លក់ និងមានសុវត្ថិភាព។
លោក បានបញ្ជាក់បន្ថែមថា «ការសន្សំភាគហ៊ុនគឺល្អ ព្រោះថាការសន្សំភាគហ៊ុនធ្វើឱ្យយើងកើនទ្រព្យដោយយើង ចាប់ផ្ដើម សន្សំបន្ដិចម្ដងៗ»។
កាលពីពេលថ្មីៗកន្លងទៅនេះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក រៀបចំវេទិកាវិនិយោគិនលើកទី១ ស្តីពី “កាសន្សំមូលបត្រ” ដល់មន្រ្តីរាជការនៃក្រសួងស្ថាប័នរដ្ឋកម្ពុជា សំដៅបង្ហាញនូវមូល-ដ្ឋានគ្រឹះពីវិស័យមូលបត្រ និងការរៀបចំខ្លួនដើម្បីក្លាយជាវិនិយោគិនមូលបត្រ។

ន.ម.ក. គឺជាអាជ្ញាធរដែលគ្រប់គ្រងការវិនិយោគពាក់ព័ន្ធវិស័យមូលបត្រកម្ពុជា ដោយតែងតែយកចិត្តទុកដាក់លើ ផលប្រយោជន៍ស្របច្បាប់ជាចម្បងរបស់វិនិយោគិន។ កន្លងមក ន.ម.ក. តែងតែរៀបចំ និងសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ស្ថាប័នឯកជន និងគ្រឹះស្ថានអប់រំ ដើម្បីផ្សព្វផ្សាយពីវិស័យមូលបត្រនៅរាជធានី និងខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែង ចំពោះវេទិកាវិនិយោគិនលើកទី១ ស្តីពី “ការសន្សំមូលបត្រ” នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញនូវមូល-ដ្ឋានគ្រឹះពីវិស័យមូលបត្រ ការរៀបចំខ្លួនដើម្បីក្លាយជាវិនិយោគិនមូលបត្រ និងយុទ្ធសាស្រ្តវិនិយោគខ្លីៗ ក្នុងការប្រើប្រាស់ ទីផ្សារមូលបត្រជាជម្រើសថ្មីសម្រាប់ការវិនិយោគរបស់ខ្លួន ដោយផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តការវិនិយោគជាក់ស្តែងក្នុងផ្សារមូលបត្រកម្ពុជា តាមរយៈកម្មវិធី CSX Trade ព្រមទាំងប្រែក្លាយវេទិកាវិនិយោគនេះទៅជាឧបករណ៍សម្រាប់ការរៀបចំយុទ្ធសាស្រ្តវិនិយោគរបស់ខ្លួននាពេលអនាគតផងដែរ។
វេទិកាវិនិយោគិនលើកទី១នេះ រៀបចំឡើងនៅអគារទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារដែលមានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួង និងស្ថាប័នសាធារណៈប្រមាណ ១០០ នាក់ និងមានវាគ្មិនមកពី ន.ម.ក., ផ្សារមូលបត្រកម្ពុជា (ផមក) និងក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


