ព័ត៌មានជាតិ
គម្រោងកែលម្អផ្លូវខេត្តលេខ ២៧៩ ជាផ្លូវកៅស៊ូប្រវែងជាង ៥ ០០០ ម៉ែត្រ នៅឃុំជ្រោយបន្ទាយ សម្រេចបានជាង ១៣%
គិតត្រឹមខែឧសភា ឆ្នាំ២០២៥ ផ្លូវលំក្រាលគ្រួសក្រហម ១ ខ្សែ ប្រវែងជាង ៥ ០០០ ម៉ែត្រ នៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាននឹងកំពុងស្ថាបនាជួសជុលសម្រេចបានប្រមាណជាង ១៣% នៃផែនការគម្រោងទាំងមូល។ នេះយោងតាមបញ្ជីគម្រោងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ ស្ពាន ដែលត្រូវថែទាំ និងជួសជុលសម្រាប់ឆ្នាំ២០១៦~២០២៥ ខេត្តក្រចេះ។

តាមការឲ្យដឹងពីលោក ប៉ិច ងន់ស្រ៉ឺ មេឃុំជ្រោយបន្ទាយបានឲ្យដឹងថា នៅឆ្នាំ២០២៥ ឃុំទទួលបានគម្រោងជួសជុលកែល្អផ្លូវ ១ ខ្សែ ប្រវែងជាង ៥ ០០០ ម៉ែត្រ បន្ថែមទៀត ដោយកាលពីនៅឆ្នាំ២០២៤ ឃុំបានទទួលគម្រោងផ្លូវ ១ ខ្សែ ប្រវែង ៣ ០០០ ម៉ែត្ររួចមកហើយ ដើម្បីប្រែក្លាយផ្លូវ ១ ខ្សែនេះ ទៅជាផ្លូវខេត្តលេខ ២៧៩ តភ្ជាប់រវាងឃុំសោប និងជ្រោយបន្ទាយ ស្ថិតក្នុងស្រុកព្រែកប្រសព្វ។
លោក ប៉ិច ងន់ស្រ៊ឺ បានឲ្យដឹងបន្តថា គម្រោងកែលម្អការតភ្ជាប់បណ្ដាញផ្លូវថ្នល់ពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ដែលមានប្រវែងជាង ៥ ០០០ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ បានចាប់ផ្ដើមនាដើមខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ដែលជាគម្រោងរបស់ថ្នាក់ជាតិ និងអនុវត្តស្ថាបនាកសាងដោយ កងវិស្វកម្ម សម្ដេច ជាស៊ីម។



យោងតាមខ្លឹមសារក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា ការងារស្ថាបនាផ្លូវខេត្តលេខ ២៧៩ ដោយក្រាលកៅស៊ូ DBST ប្រវែង ៥ ២២០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងដីល្បាយថ្មចិញ្ចើម ទទឹង ១ម៉ែត្រ សង់ខាង ដោយគិតចាប់ពីបង្គោលគីឡូម៉ែត្រ ១១៦+៤២៥ ដល់បង្គោលគីឡូម៉ែត្រ ១១៧+៥៧០ និងចាប់ពីបង្គោលគីឡូម៉ែត្រ ១២៥+៤០០ ដល់បង្គោលគីឡូម៉ែត្រ ១២៩+៤៧៥៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


