ព័ត៌មានជាតិ
អគ្គមេបញ្ជាការ ប្រាប់កម្លាំងទ័ពប្រយ័ត្នការផ្សាយដំណឹងមិនពិតដែលនាំឱ្យប៉ះពាល់សន្តិសុខជាតិ
អគ្គមេបញ្ជាការទ័ព នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រាប់កម្លាំងកងទ័ពឱ្យប្រុងប្រយ័ត្នចំពោះការផ្សាយនូវព័ត៌មានមិនពិត ពិសេសព័ត៌មានពាក់ព័ន្ធនឹងសភាពការណ៍តាមព្រំដែនជាមួយប្រទេសជិតខាងកម្ពុជាតែម្ដង ដែលអាចនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។

តាមការអះអាងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន សភាពការណ៍តាមខ្សែបន្ទាត់តំបន់ព្រំដែនរវាងកម្ពុជាជាមួយនឹងប្រទេសជិតខាង ដែលមកដល់ពេលនេះមានស្ថានភាពល្អប្រសើរ។ នាយឧត្តមសេនីយ៍ លើកឡើងថា សភាពការណ៍ស្ងប់ស្ងាត់ល្អនៅតាមព្រំដែន គឺដោយសារការខិតខំរបស់រាជរដ្ឋាភិបាល តាំងពីអាណត្តិដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដល់អាណត្តិដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការកសាងតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ការលើកឡើងដូច្នេះរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រោយលោកបានកត់សម្គាល់ឃើញចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយចំនួននៅតាមបណ្តាញសង្គម ដែលមានចរិតញុះញង់ ធ្វើឱ្យជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ បង្កភាពចលាចល ភាពច្របូកច្របល់ ជាពិសេសការបាត់បង់ជំនឿទុកចិត្ត ការរើសអើង អរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់កងកម្លាំងទាំងអស់ដែលបានប្រើប្រាស់បណ្ដាញសង្គម មុនបង្ហោះអ្វីមួយត្រូវមានការទទួលខុសត្រូវ ចេះថ្លឹងថ្លែង និងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ដើម្បីចៀសវាងការផ្សាយព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។

ក្នុងភារកិច្ចចំពោះមុខ ថ្លែងចេញពីពិធីសំណេះសំណាលជាមួយកងកម្លាំងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ធៃប្រទេស កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ លោកអគ្គមេបញ្ជាការ ក៏បានផ្ដាំដល់កងកម្លាំងទាំងអស់ឱ្យបន្តបំពេញតួនាទីភារកិច្ចតាមបទបញ្ជា ដើម្បីរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងប្តូរផ្ដាច់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសកំចាត់ចោលភ្លាមក្រុមជ្រុលនិយមដែលបំផ្លាញសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


