សន្តិសុខសង្គម
០៣ ថ្ងៃ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៣៦ នាក់ ពាក់ព័ន្ធបទល្មើសផ្សេងគ្នា
ជនសង្ស័យចំនួន ៣៦ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល និងតាមបណ្ដាខណ្ឌនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់យកមកបង្ហាញមុខជាសាធារណៈ រួចបញ្ជូនទៅតុលាការ ដោយក្នុងនោះមានម្នាក់ជាមុខសញ្ញាចាស់។

កាលពីព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារព្រហ្មទណ្ឌ និងបានសហការជាមួយនគរបាលនៅតាមបណ្ដាខណ្ឌនានា បានធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើស និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់យកមកបង្ហាញមុខរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះមានរយៈពេល ០៣ ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ ជាលទ្ធផលបង្ក្រាបសរុប ១២ ករណី ឃាត់ ៣៦ នាក់ សារធាតុញៀន ០៧ នាក់ , ជនជាតិចិន ០១ នាក់ , ស្រី ០១ នាក់ និងជាមុខសញ្ញាចាស់ ០១ នាក់។

លោកស្នងការរង បានបញ្ជាក់ពីប្រតិបត្តិការទាំងអស់ឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការស្រាវជ្រាវឃាត់ខ្លួន ១៤ នាក់ (ក្មេងទំនើង ក្រុមឈ្មោះ ក្រុមយើង ស្រលាញ់គ្នា និងក្រុមអេលាន) , ខណ្ឌដូនពេញឃាត់ខ្លួន ០២ នាក់ (លួចទូរស័ព្ទដៃ និងលួចគ្រឿងអលង្ការសរុបទឹកប្រាក់ចំនួន ៤ ០០០ ដុល្លារ) , ខណ្ឌសែនសុខ ឃាត់ខ្លួន ០២ នាក់ (លួចមានស្ថានទម្ងន់ទោសគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ និងកាន់កាប់អាវុធខុសច្បាប់) , ខណ្ឌ ៧ មករា ឃាត់ខ្លួន ០១ នាក់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(ផ្ទុះគ្រាប់អាវុធចំនួន ០២ គ្រាប់ (ជនជាតិចិន) , ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន ០១ នាក់ ឆក់ទូរស័ព្ទដៃ (មុខសញ្ញាចាស់ចេញពីពន្ធនាគារ) , ខណ្ឌទួលគោក ឃាត់ខ្លួន ០៨ នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ៤ នាក់ (ក្មេងទំនើង) និងករណីលួចទូរស័ព្ទដៃ ០១ ករណី ០៤ នាក់ , ខណ្ឌច្បារអំពៅ ឃាត់ខ្លួន ០១ នាក់ (លួចកុងទ័រទឹក) , ខណ្ឌដង្កោ ០២ ករណី ឃាត់ខ្លួន ០៦ នាក់ ក្នុងនោះ ៖ ករណីកាន់កាប់អាវុធខុសច្បាប់(កាំបិត និងដាវកែច្នៃ) ០១ ករណី ០៤ នាក់ (ក្មេងទំនើងឈ្មោះក្រុមទឹក កញ្ចប់ TKJ) និងករណីលួច (ឆ្កឹះសោទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ) , ខណ្ឌព្រែកព្នៅ ឃាត់ខ្លួន ០៥ នាក់ ករណីកាប់ប្លន់យកម៉ូតូ ផ្សំគំនិត និងទទួលផល។

បច្ចុប្បន្នជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់តាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


