Connect with us

សេដ្ឋកិច្ច

រដ្ឋ ដាក់ចេញយុទ្ធសាស្ត្រ បញ្ចុះតម្លៃស្នាក់នៅ និងម្ហូបអាហារ ជំរុញកំណើនទេស​ចរណ៍នា​រដូវកាលបៃតង

បានផុស

នៅ

ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការបញ្ចុះតម្លៃកញ្ចប់​ទស្សនកិច្ចនៅតាមគោល​ដៅ​ទេស​ចរណ៍ ក្នុងនោះមានបញ្ចុះតម្លៃការស្នាក់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ និង​មធ្យោបាយធ្វើដំណើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរក្នុងរដូវកាលបៃតង (Green Season)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥​ បាន​ជួបសំ​ណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ដើម្បីជំរុញយុទ្ធនា​ការទេស​ចរណ៍ក្នុងរដូវកាលបៃតង សំដៅទាក់ទាញ​ភ្ញៀវទេសចរ តាម​រយៈការដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការបញ្ចុះតម្លៃកញ្ចប់ទស្សនកិច្ចនៅតាមគោលដៅទេសចរណ៍។

ក្រៅពីនេះ អាជ្ញាធរ​ភាគីពាក់ព័ន្ធ​ត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា​នៅតាមបណ្តាសក្តា​នុពល​ទេសចរណ៍ខេត្តព្រះវិហារឱ្យបានច្រើន ប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណ​ជាខ្មែរ នៅក្នុងរដូវកាលបៃតងនេះ។

ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ចេញនូវយុទ្ធនាការ «រដូវកាលបៃតង» (Green Season) ជំនួសឱ្យពាក្យរដូវខ្សត់ភ្ញៀវ (Low Season) ដែលពង្រាយ​របាយ​ភ្ញៀវ​ទេសចរឱ្យបានគ្រប់ខែទោះ​បី​នៅ​​ក្នុងរដូវ​ភ្ញៀវតិច។

លោក ហួត ហាក់ បានបញ្ជាក់ថា រដូវកាលបៃតង ក្រសួងទេសចរណ៍មានមូលដ្ឋានច្បាស់លាស់ ដែលដាក់ចេញចាប់​ពីខែ​មេ​សា​ រហូតដល់ខែតុលា ដែលជារដូវភ្លៀងធ្លាក់។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវ​ទេចរអន្តរជាតិជាង​ ១,៨៣ លាននាក់ កើនឡើង១៦,១% ធៀបនឹងរយៈពេល​ដូច​គ្នា​កាលពីឆ្នាំមុន។

កម្ពុជារំពឹងស្វាគមន៍ភ្ញៀវ​ទេចរអន្តជាតិប្រមាណ ​៧,៥ លាននាក់​នៅឆ្នាំ២០២៥ ដែលនឹង​បង្កើតចំណូល​ចូល​សេដ្ឋកិច្ច​​ជាង៥ពាន់លានដុល្លារ​។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជា​ទទួលបានភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើង​ជិត ២៣ ភាគរយ ដោយទទួលបានប្រាក់ចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើង​ប្រមាណ​ជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​ចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៥៥ វិនាទី មុន

រដ្ឋ ដាក់ចេញយុទ្ធសាស្ត្រ បញ្ចុះតម្លៃស្នាក់នៅ និងម្ហូបអាហារ ជំរុញកំណើនទេស​ចរណ៍នា​រដូវកាលបៃតង

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ទំនុកចិត្តអ្នកប្រើប្រាស់ថៃ ធ្លាក់ចុះខ្លាំងនៅខែមេសា ដោយសារពន្ធ ត្រាំ

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជា​ ចាប់ដៃជាមួយឡាវ ទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀនតាមព្រំដែន

ព័ត៌មានជាតិ៨ នាទីutes មុន

ប.ស.ស នឹងភ្ជាប់កាមេរ៉ាសុវត្ថិភាពតាមដានការចូលប្រើសេវាសមាជិក ប.ស.ស តាមមូលដ្ឋានសុខាភិបាលឯកជន

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អាមេរិក គ្រោង​ទាមទារ​ឲ្យ​សមាជិកណាតូទាំង​អស់​យល់ព្រម​ចំណាយ​៥%នៃGDP​លើ​វិស័យ​​ការពារ​ជាតិ

ចរាចរណ៍២១ ម៉ោង មុន

Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចរាចរណ៍១៨ ម៉ោង មុន

Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L

ចរាចរណ៍២៤ ម៉ោង មុន

បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិច​សុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម

ចរាចរណ៍២២ ម៉ោង មុន

Update៖ ករណីបុករះនៅផ្លូវព្រះនរោត្ដម មាន​ជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសច្រើននាក់

ចរាចរណ៍៦ ម៉ោង មុន

នគរបាលរាជធានី កំពុងកសាងសំណុំរឿងករណី​បុករះបង្កឡើងដោយលោកវរសេនីយ៍ឯក ហ៊ុន ហេង បញ្ជូនទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម