Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

បានផុស

នៅ

ការងារចុះបញ្ជីដីធ្លី ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋនៅទូទាំង ខេត្តរតនគិរីទាំងមូល ទាំងការចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីសម្បទានដីសេដ្ឋកិច្ច ការចុះបញ្ជីមានលក្ខណៈ ជាប្រព័ន្ធ ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច ហើយក៏បានផ្សារភ្ជាប់នូវការអភិវឌ្ឍរបស់ខេត្ត ដែលមិនអាចកាត់ថ្លៃបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខ័ណ្ឌ ចំណាន អភិបាលខេត្តស្តីទី ខេត្តរតនគិរី បាន​លើក​ឡើង នៅ​ក្នុង​កិច្ចប្រជុំស្តីពីការ​ជំរុញ​ការងារ​ចុះ​បញ្ជី​ដី​ធ្លី​បង្ហើយ​នៅ​ភូមិសាស្ត្រ​ខេត្តរតនគិរី ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង នៅសាលប្រជុំអគារDសាលាខេត្ត ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ឡោ ដាវុធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកអភិបាលខេត្តស្តីទី បានស្នើដល់ អាជ្ញាធរស្រុក លោកមេឃុំ អាជ្ញាធរឃុំ ថ្នាក់ ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី និង ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការឱ្យបានល្អ រួមគ្នាអនុវត្តការងារចុះបញ្ជីដីធ្លីបង្ហើយនៅ ខេត្តរតនគិរី ទាំងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការងារចុះបញ្ជីដីរដ្ឋ និងការងារចុះបញ្ជីដី សហគមន៍ជនជាតិដើមភាគតិច ស្របតាមផែនការដែលបានដាក់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ឡោ ដាវុធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយមគ្គុទេសដ៏ខ្ពង់ខ្ពស់បំផុតដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី ១ មានការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃ នៅក្នុងមុំទី៤ នៃបញ្ចកោណ ទី៤ គឺការបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដី និងការដោះស្រាយវិវាទដីធ្លីនៅក្រៅ ប្រព័ន្ធតុលាការ និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឲ្យបានត្រឹមត្រូវ នឹងមានប្រសិទ្ធភាព។

ហើយដើម្បីជំរុញការចុះបញ្ជីដីធ្លីឲ្យបានឆាប់ចប់នៅទូទាំងប្រទេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារចុះបញ្ជីដីបន្ថែម សំដៅបង្កើនល្បឿនការងារ ដោយគាំទ្របន្ថែមនូវឧបករណ៍ មធ្យោបាយ និងថវិកា។

លោក ឡោ ដាវុធ ក៏សូមស្នើអាជ្ញាធរ នៃរដ្ឋបាលខេត្ត អាជ្ញាធរស្រុក និងឃុំ សូមបន្តកិច្ចសហការ ចូលរួម ផ្សព្វផ្សាយ និងជំរុញបងប្អូនប្រជាពលរដ្ឋ ឱ្យមកចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យ បានគ្រប់ៗគ្នា ដើម្បីទទួលបាននូវប័ណ្ណកម្មសិទ្ធិ ការ​ប្រើប្រាស់​ប័ណ្ណកម្មសិទ្ធិ​តាម​ដែល​អាច​ធ្វើ​បាន​បង្កើន បរិយាកាសគ្មានវិវាទ មានសុខុមនីយកម្មនៅមូលដ្ឋាន។

ចំពោះក្រុមការងារដែលមានស្រាប់នៅមន្ទីររៀប ចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តរតនគិរី និងក្រុមការងារជំនួយដែលមកពីរាជធានី ភ្នំពេញ សូម ត្រូវ​អនុវត្តការងារឱ្យមានការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវ មានភាព អំណត់ ការអធ្យាស្រ័យគ្នាទៅវិញទៅមក ជាមួយបងប្អូនប្រជាពលរដ្ឋ ការយោគយល់គ្នា សាមគ្គីភាពផ្ទៃ ក្នុង ការជម្នះនូវរាល់ការលំបាកផ្សេងៗ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើតាមការលើកឡើង របស់លោក លី ឧសភា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តរតនគិរី ៖ នៅទូទាំងខេត្តរតនគិរី មន្ទីរបានធ្វើការ បានវាស់វែងក្បាលដីចំនួន ៦៩,៣៧៨ ក្បាលដី. ចេញប័ណ្ណចំនួន ៣៣,៨៥៣ ប័ណ្ណ. ចែកប័ណ្ណរួចចំនួន ២៥,៩៧៩ ប័ណ្ណ. ប័ណ្ណនៅសល់ចំនួន ៧,៨៧៤ ប័ណ្ណ។

លោកប្រធាន បញ្ជាក់បន្ថែមថា ផែនការចុះបញ្ជីដីធ្លី បង្ហើយនៅខេត្តរតនគិរី មានស្រុកគោលដៅចំនួន ០៥រួមមាន ស្រុកកូនមុំ ស្រុកលំផាត់ ស្រុកវើនសៃ ស្រុកអណ្តូងមាស និងស្រុកតាវែង។ ហើយស្រុកកំពុងអនុវត្តរួមមាន ៣ គឺ៖ ស្រុកអូរជុំ ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ដែលមានក្បាលដីនៅសល់ប្រមាណ ៧៨,៧៩៨ ក្បាលដី. ស្រុកលំផាត់ប្រមាណ ១៥,៨៦៥ ក្បាលដី. ស្រុកកូនមុំប្រមាណ ១៦,៤០៤ ក្បាលដី. ស្រុកវើនសៃប្រមាណ ១២, ៨១៧ ក្បាលដី.

ស្រុកអណ្តូងមាសប្រមាណ ១៣,៣៩០ ក្បាលដី. ស្រុកតាវែងប្រមាណ ២,០០៩ ក្បាលដី. ស្រុកអូរយ៉ាដាវប្រមាណ ៥,៦២៣ ក្បាលដី. ស្រុកអូរជុំប្រមាណ ៣,៤១១ ក្បាលដី. ស្រុកបរកែវ ប្រមាណ ៩,២៧៩ ក្បាលដី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ វិនាទី មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៣៥ នាទីutes មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ១ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម