ព័ត៌មានជាតិ
ស្តារប្រឡាយមេ ១ ខ្សែប្រវែង ១ ៧០០ ម៉ែត្រ ជួយដល់កសិករឃុំដារ ធ្វើស្រែប្រាំងមួយឆ្នាំបានពីរដង
ប្រឡាយច្រកព្រីង គឺជាប្រឡាយមេដ៏សំខាន់មួយ ក្នុងការនាំយកប្រភពទឹកចេញពីបឹងកោះសុក្រម ដើម្បីផ្គត់ផ្គង់ស្រោចស្រពដល់ការធ្វើកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣ ភូមិ ឋិតក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមការឲ្យដឹងពីលោក ឈាង វត មេឃុំដារ។
ប្រឡាយមេ ១ខ្សែនេះ មានប្រវែង ១៧០០ ម៉ែត្រ ត្រូវបានស្ដារឡើងវិញ ដោយបើកមាត់ទឹកផ្នែកខាងលើ ទំហំ ១០ ម៉ែត្រ និងបើកផ្ទៃបាតក្រោម ទំហំ ៣ ម៉ែត្រ ដែលមានលទ្ធភាពគ្រប់ដណ្ដប់លើផ្ទៃដីកសិកម្ម ប្រមាណជាង ៥០០ ហិកតា ស្ថិតក្នុងភូមិ ចំនួន ៣ គឺ ភូមិជួរជ្រៃ តាងួន និងភូមិម្រ៉ើម ដែលអាចបង្កបង្កើនផលដំណាំស្រូវប្រដេញទឹក ឬស្រូវរដូវប្រាំង បាន ២ដង។
លោកមេឃុំដាររូបនោះ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៏ ស្ដារប្រឡាយមេក្នុងឃុំដារនេះ គឺជាគម្រោងមូលនិធិថវិកាឃុំឆ្នាំ២០២៤ ដោយចំណាយថវិកាសរុប ៩០ លានរៀល៕




អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


