ជីវិតកម្សាន្ដ
បវរកញ្ញាវៀតណាម Thuy Tien ត្រូវចាប់ខ្លួន ក្នុងសំណុំរឿងផ្សាយផលិតផលក្លែងបន្លំ
សារព័ត៌មានវៀតណាមបានចុះផ្សាយថា កាលពីថ្ងៃទី ១៩ខែឧសភា ឆ្នាំ២០២៥ នាយកដ្ឋានប៉ូលិសស៊ើបអង្កេត-ក្រសួងសន្តិសុខសាធារណៈវៀតណាម បានចេញដីកាចាប់ខ្លួនបវរកញ្ញា Nguyen Thuc Thuy Tien អាយុ ២៧ឆ្នាំ ពីបទបោកប្រាស់អ្នកប្រើប្រាស់ ដូចមានចែងក្នុងប្រការ២ មាត្រា១៩៨ នៃក្រមព្រហ្មទណ្ឌ ក្នុងនាមជាអ្នកសមគំនិតជាមួយក្រុមហ៊ុនដែលជាចុងចោទ។
នេះក៏ជាលទ្ធផលនៃការស៊ើបអង្កេតបន្ថែម ករណីដែលរូបនាងបានធ្វើការអះអាងផ្សាយពាណិជ្ជកម្មមិនពិត អំពីផលិតផលស្ករគ្រាប់បន្លែ «Kera» ដែលជាប់ពាក់ព័ន្ធនឹងករណីការផលិតអាហារក្លែងក្លាយ និងការក្លែងបន្លំអ្នកប្រើប្រាស់ដោយក្រុមហ៊ុន Asia Life JSC និងក្រុមហ៊ុន Chi Em Rot Group JSC។

ទោះជាយ៉ាងណាក៏ដោយ ដំណឹងនៃការចាប់ខ្លួនអតីតម្ចាស់មកុដ MGI 2021 មិនត្រឹមតែធ្វើឲ្យបណ្ដាញសង្គមនៅវៀតណាម ភ្ញាក់ផ្អើលប៉ុណ្ណោះទេ ថែមទាំងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនផ្សព្វផ្សាយអំពីឈ្មោះរបស់នាងយ៉ាងគគ្រឹកគគ្រេងថែមទៀត។ គេហទំព័រព័ត៌មានសំខាន់ៗ និងវេទិកាសម្រស់ក្នុងប្រទេសថៃ ឥណ្ឌូណេស៊ី បានធ្វើបច្ចុប្បន្នភាពរូបភាពរបស់កញ្ញា Thuy Tien ដែលរូបនាងបានបង្ហាញខ្លួននៅទីភ្នាក់ងារស៊ើបអង្កេត រួមជាមួយនឹងការដកស្រង់អំពីបញ្ហាផ្លូវច្បាប់របស់រាជិនីសម្រស់។
ការរាយការណ៍ដំណាលគ្នារបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិអំពីឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងបវរកញ្ញាឯក Thuy Tien បានបង្ហាញយ៉ាងច្បាស់ពីឥទ្ធិពលពិសេសរបស់រាជនីសម្រស់នៅអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសថៃ ដែលនាងបានគ្រងមកុដ Miss Grand International 2021។
ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៤ មក បវរកញ្ញាឯក រួមជាមួយនឹងអ្នកមានឥទ្ធិពលផ្សេងទៀតដូចជា Hang Du Mục និង Quang Linh Vlogs បានចូលរួមផ្សព្វផ្សាយស្ករគ្រាប់ Kera នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រើពាក្យមិនពិតដូចជា «ស្ករគ្រាប់មួយគ្រប់ជំនួសបន្លែមួយចាន»ជាដើម។ អ្នកស៊ើបអង្កេតបានរកឃើញថា ផលិតផលនេះមានសារជាតិសរសៃទាបបំផុត ហើយមិនផ្តល់អត្ថប្រយោជន៍ដូចដែលបានផ្សព្វផ្សាយនោះទេ។
ក្រោយមក នាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ប៉ូលិសខេត្ត Dak Lak បានចេញសេចក្តីសម្រេចផ្អាកការចាកចេញទៅក្រៅប្រទេសជាបណ្តោះអាសន្ន ពោលគឺចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ ដើម្បីផលប្រយោជន៍ដល់ការផ្ទៀងផ្ទាត់ និងស៊ើបអង្កេតបន្ថែម។
ក្រៅពីនាង Thuy Tien បុគ្គលមួយចំនួនផ្សេងទៀត រួមទាំងនាយកប្រតិបត្តិនៃក្រុមហ៊ុនទាំងពីរដែលពាក់ព័ន្ធ ក៏ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្នផងដែរ។ ការស៊ើបអង្កេតកំពុងបន្តដើម្បីបញ្ជាក់អំពីទំហំពេញលេញនៃការរំលោភបំពាន។

មិនតែប៉ុណ្ណោះ ទីភ្នាក់ងារស៊ើបអង្កេតបានកំណត់ថា Thuy Tien គឺជាម្ចាស់ភាគហ៊ុនដែលរួមចំណែក ៣០% នៃដើមទុននៅក្នុងផលិតផលនេះ ហើយទទួលបានប្រាក់ជិត៧ពាន់លានដុងនៅក្នុងកម្រៃជើងសារ។ ទោះបីជានាងដឹងថា ជាតិសរសៃនៅក្នុងផលិតផលមានកម្រិតទាបខ្លាំង ហើយមិនដំណើរការដូចការផ្សាយពាណិជ្ជកម្មក៏ដោយ ក៏នាង និងសហការីនៅតែផ្តល់ព័ត៌មានមិនពិតដើម្បីបញ្ឆោតអ្នកប្រើប្រាស់។ បន្ទាប់ពីមានភាពចម្រូងចម្រាសនៅក្នុងមតិសាធារណៈ Thuy Tien បានស្នើឲ្យចុះហត្ថលេខាលើកិច្ចសន្យាមួយដើម្បីធ្វើឲ្យការផ្សាយពាណិជ្ជកម្មស្របច្បាប់ ដើម្បីចៀសវាងការចាត់ទុកថាជាម្ចាស់ភាគហ៊ុន។
រម្លឹកទៅកាលឆ្នាំ ២០២១ ក៏ជាចំណុចរបត់ដ៏សំខាន់មួយក្នុងអាជីពរបស់របស់ Thuy Tien នៅពេលដែលនាងបានក្លាយជាជនជាតិវៀតណាមដំបូងគេ ដែលបានគ្រងមកុដ Miss Grand International ។ ជ័យជម្នះនេះ ជួយនាងក្លាយជាមុខមាត់ដ៏លេចធ្លោមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនវៀតណាម។
លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយអំពីឈ្មោះ Thuy Tien កាន់តែមានភាពល្បីល្បាញយ៉ាងខ្លាំង ដោយទទួលបានកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាច្រើន និងចូលរួមក្នុងព្រឹត្តិការណ៍ធំតូចទាំងក្នុង និងក្រៅប្រទេស។ យោងតាមប្រធាន MGI លោក Nawat ក្នុងឆ្នាំ ២០២២ ធ្លាបបាននិយាយថា នាងអាចរកចំណូលបានពី២ទៅ ៣ លានដុល្លារអាមេរិក ដោយសារសកម្មភាពផ្សាយពាណិជ្ជកម្ម និងជាទូតសុឆន្ទៈឲ្យយីហោធំៗជាច្រើនផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


