ព័ត៌មានជាតិ
ចំណូលប្រតិបត្តិការរបស់ក្រុមហ៊ុនសែលកាតធ្លាក់ចុះយ៉ាងគំហុក
ក្រុមហ៊ុន ខេម ជ្ជីអេសអេម (CamGSM) ឬសែលកាត ដែលជាប្រតិបត្តិករទូរស័ព្ទចល័តដ៏ធំជាងគេនៅកម្ពុជា និងបានចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា បានរាយការណ៍ពីធ្លាក់ចុះនៃចំណូលអាជីវកម្ម១០១% នៅក្នុងត្រីមាសទី១ឆ្នាំនេះដែលសម្រេចបានចំនួនត្រឹមតែចំនួន ០,៦៨ ពាន់លានរៀល ដែលថយចុះពីចំនួន ៥៩ ប៊ីលានរៀលក្នុងត្រីមាសទី១ ឆ្នាំ២០២៤។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាបានបង្ហាញថាចំណូលសរុបក្នុងត្រីមាសទី១ឆ្នាំ២០២៥នេះសម្រេចបានទឹកប្រាក់ចំនួន១៦៦ប៊ីលានរៀលមានការថយចុះ៥% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤មានទឹកប្រាក់ចំនួន១៧៦ប៊ីលានរៀល ខណះក្រុមហ៊ុនរកប្រាក់ចំណេញបានតែ៣ប៊ីលានរៀលថយចុះ៩៥% ពីចំនួន៦៣លានរៀលក្នុងត្រីមាសទី១ ឆ្នាំ២០២៤។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនសែលកាតបានលើកឡើងនៅក្នុងរបាយការណ៍នោះថាកាលពីផ្ដើមឆ្នាំនេះ ក្រុមហ៊ុននៅតែបន្ត ផ្តោតទៅលើការរក្សារនូវតម្លៃ ការជំរុញភាពច្នៃប្រឌិត និងការធានានូវឧត្តមភាពនៃប្រតិបត្តិការ។ លោកថាថ្វីបើមានបញ្ហាប្រឈមនិងការប្រកួតប្រជែងក្តី ក្រុមហ៊ុននៅរក្សាបាននូវស្ថិរភាពក្នុងការ ប្រតិបត្តិការ និងបានរៀបចំមូលដ្ឋានដ៏រឹងមាំសម្រាប់ឆ្នាំខាងមុខ។ លើសពីនេះ ក្រុមហ៊ុនក៏មាន យុទ្ធសាស្ត្ររីកចម្រើនផ្សេងៗដូចជាឧត្តមភាពនៃប្រតិបត្តិការ ដែលនឹងរួមចំណែកទៅលើការរីក ចម្រើនក្នុងរយៈពេលវែង ក៏ដូចជាបង្កើនដំណើរហិរញ្ញវត្ថុនាពេលខាងមុខផងដែរ។

ចំណុចលេចធ្លោមួយក្នុងត្រីមាសនេះគឺការបន្តវិនិយោគរបស់ក្រុមហ៊ុនលើបច្ចេកវិទ្យា និង ហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុនបានបាត់វិធានការជាក់ស្តែងឆ្ពោះទៅរកការពង្រីកប្រព័ន្ធដំណើរការ សម្រួលដំណើរការផ្ទៃក្នុង និងការបង្កើនបទពិសោធអតិថិជនឱ្យកាន់តែប្រសើរ។ ការវិនិយោគ ទាំងនេះបានបង្ហាញឱ្យឃើញពីការរក្សានៅចខ្លះក្នុងការប្រកួតប្រជែង និងភាពរឹងមាំរបស់ ក្រុមហ៊ុនក្នុងបរិបទដែលមានការផ្លាស់ប្តូរឆាប់រហ័សនេះក្តី។
អ្នកឧកញ៉ាបានគូសបញ្ជាក់ថា៖«ឆ្នាំ២០២៥ ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការអនុវត្ត អភិបាលកិច្ចដ៏រឹងមាំ និងរក្សាបាននូវតម្លាភាពនៅក្នុងរាល់សកម្មភាពរបស់ក្រុមហ៊ុន។ លទ្ធផលហិរញ្ញវត្ថុ និងរង្វាស់ប្រតិបត្តិការរបស់ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងនិងការ រូបរួមគ្នាប្រកបដោយទេពកោសល្យរបស់ក្រុមហ៊ុន»។

អ្នកឧកញ៉ាថា៖« នាពេលខាងមុខ ក្រុមហ៊ុននឹងនៅតែមានសុទិដ្ឋិនិយម។ ថ្វីបើបញ្ហាប្រឈមនៅតែមានជា ពិសេសការបទបែននៃបទប្បញ្ញត្តិ និងសក្តានុពលទីផ្សារក្នុងតំបន់ ក្រុមហ៊ុនមានទំនុកចិត្ត លើយុទ្ធសាស្ត្រ និងសមត្ថភាពក្នុងការឆ្លើយតបប្រកបដោយភាពរហ័ស។ គោលដៅចម្បង របស់ក្រុមហ៊ុនសម្រាប់ត្រីមាសខាងមុខនេះរួមមានការពង្រីកដែនសមត្ថភាពឌីជីថល ការ ស្វែងរកឱកាសអាជីវកម្មថ្មី និងការពង្រឹងការផ្តួចផ្តើមប្រកបដោយនិរន្តរភាព»។
អ្នកឧកញ៉ាថ្លែងបន្តទៀតថា បើគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៥ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនបានឈានដល់ ២ ៦៦១ ប៊ីលានរៀល ដែលតំណាងឱ្យការ កើនឡើងចំនួន ០.២%។ EBITDA ឈរនៅចំនួន ៦៤ ប៊ីលានរៀល ជាមួយនឹង margin ចំនួន ៣៨% ដែលលទ្ធផលនេះបានបង្ហាញពីប្រសិទ្ធភាពនៃការប្រតិបត្តិការរបស់ក្រុមហ៊ុន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន