Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ក្រុមហ៊ុន សែលកាត និងធនាគារ វីង រួមគ្នាក្នុងការជំរុញបរិវត្តកម្មអបរំឌីជីថល

បានផុស

នៅ

ក្រុមហ៊ុន សែលកាត ដែល​ជាក្រុមហ៊ុនផ្តល់​សេវាទូរគមនាគមន៍​ឈានមុខគេនៅកម្ពុជា ថ្ងៃនេះបាន​ប្រកាសកិច្ចសហការ ជា​មួយក្រសួងអប់រំ យុវជន និងកីឡា និងធនាគារ វីង (ខេមបូឌា) ម.ក រួមគ្នារៀបចំកម្មវិធី “វេទិកាអប់រំឌីជីថល” នៅអគារ វីងថៅវើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកានេះ បានបើកឱកាស​ឱ្យភាគីពាក់ព័ន្ធក្នុងវិស័យអប់រំសាធារណៈ និងឯកជន ភាគីបង្កើត​ប្រព័ន្ធឌីជីថលសាលា គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនទូរគមនាគមន៍ នាយកសាលា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ដើម្បី​ពិភាក្សា​អំពី​បញ្ហាប្រឈម និងពិភាក្សាលើការចែករំលែកបទពិសោធ និងស្វែងរក​ដំណោះស្រាយ សម្រាប់​ការអនុវត្តជា​យុទ្ធសាស្ត្រអប់រំឌីជីថល។

ឯកឧត្ដមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា​កំពុងផ្តល់អាទិភាព ដល់ការអប់រំ និង​ការអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថលជាមូលដ្ឋានគ្រឹះក្នុងយុគសម័យនេះ។ វេទិកាដែលជំរុញបរិវត្តកម្មអប់រំបែបប្រពៃណី ទៅប្រើប្រាស់​ប្រព័ន្ធព័ត៌មាន​បែបឌីជីថលនេះ​ត្រូវបានរៀបចំឡើងដោយមានគំនិតផ្តួចផ្តើមពី ក្រុមហ៊ុន សែលកាត និងធនាគារ វីង។ ការប្រើប្រាស់​ប្រព័ន្ធព័ត៌មានបែប​ឌីជីថលនេះមាន  ប្រសិទ្ធភាព មានភាពងាយស្រួលក្នុងការប្រើប្រាស់ និង​សមធម៌ក្នុង​ប្រព័ន្ធអប់រំ ដែល​ស្របជា​មួយនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យជាតិសម្រាប់ ឆ្នាំ២០៣០ និង ២០៥០។”

លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន សែលកាត បានប្រមើលមើលឃើញថា សិស្សានុសិស្ស ក្នុងប្រទេសកម្ពុជា នឹងមានឱកាសទទួលបានការអប់រំប្រកបដោយគុណភាពកម្រិតខ្ពស់តាមរយៈ វេទិកាឌីជីថលនាពេលអនាគត។ លោកបាន​សង្កត់ធ្ងន់​ថា ក្រុមហ៊ុននឹងគាំទ្រផ្នែកឌីជីថលនៅកម្ពុជានា ពេលអនាគត​ហើយយើងខ្ញុំជឿថា បច្ចេកវិទ្យាជាឧបករណ៍ដ៏មានឥទ្ធិពលមួយ​សម្រាប់​ការលើកកម្ពស់វិស័យ អប់រំ និងជួយសម្រួលដល់សិស្សានុសិស្ស។ ប្រសិនបើមានប្រព័ន្ធឌីជីថល ដូចជាប្រព័ន្ធ SMIS ដែលយើងខ្ញុំមាន គោលបំណងនឹងដាក់​ឱ្យប្រើប្រាស់ទៅ​ជា​បរិវត្តកម្មប្រព័ន្ធឌីជីថល​ទំនើប​នៅក្នុងសាលារៀននោះ  យើងមិនត្រឹមតែ លើកកម្ពស់លទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការអភិវឌ្ឍរួមរបស់ប្រទេសជាតិផងដែរ។

នៅក្នុងវេទិកានេះ បានពិភាក្សាអំពីស្ថានភាពបរិវត្តកម្មអបរំឌីជីថលនៅកម្ពុជា ដោយរំលេចឡើ​ងអំពីថាតើប្រសិន បើយើងប្រើប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលា (SMIS) វាអាចធ្វើទំនើបកម្មការគ្រប់គ្រងផ្នែករដ្ឋបាលសាលា និងជួយសម្រួលដល់ការរៀនសូត្ររបស់សិស្សានុសិស្ស ហើយថែមទាំងភ្ជាប់ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុជាមួយ ធនាគារ វីង មានភាពងាយស្រួលរបៀបណា។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “អនាគតនៃការអប់រំ គឺត្រូវពឹងផ្អែកលើសមត្ថភាពក្នុងការសម្របខ្លួន និងការផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលទំនើបៗ។ ការចាប់យកបច្ចេកវិទ្យាឌីជីថល គឺជាកត្តា​គន្លឹះដើម្បីជួយបង្កើនសក្តានុពលដែលជាមធ្យោបាយ និងជំនាញសម្រាប់យុវជនរបស់យើងដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។” លោក ហោ ប៊ុនថែ បានបន្ថែមទៀតថា៖ “ភាពជាដៃគូនេះ គឺឆ្លុះបញ្ចាំងពីទស្សនៈវិស័យធនាគារ វីង ដែលប្រើប្រាស់ប្រព័ន្ធឌីជីថល ដែល​មានភាពងាយស្រួល​សម្រាប់សម្រួល ដល់ជីវភាពរស់នៅប្រចាំថ្ងៃ​របស់ប្រជាជនកម្ពុជាយើង។ ការដាក់បញ្ចូល ប្រព័ន្ធទូទាត់ឌីជីថលដែលមានសុវត្ថិភាពនៅក្នុងវិស័យអប់រំ យើងមិនគ្រាន់តែជំរុញភាពរីកចម្រើនប៉ុណ្ណោះទេ តែថែមទាំងបង្កើតបាននូវសហគមន៍មួយដែលមានទំនាក់ទំនងកាន់តែមានការផ្សារភ្ជាប់។”

កម្មវិធី វេទិកាអប់រំឌីជីថល ជាកាតាលីករ សម្រាប់សហការ ការផ្លាស់ប្តូរចំណេះដឹង និងនវានុវត្តន៍។ តាមរយៈការប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ។​ សូមរួមគ្នា នឹងត្រួសត្រាយផ្លូវជំរុញបរិវត្តកម្មអប់រំឌីជីថល នៅកម្ពុជា។

អំពីក្រុមហ៊ុន​ខេម ជ្ជីអេសអេម​ (សែលកាត) 

ចាប់​ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។

ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។  

អំពីធនាគារ វីង (ខេមបូឌា) .

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា បានធ្វើទំនើបកម្មទៅ​លើមធ្យោបាយ​សម្រាប់​ប្រជាជន​កម្ពុជាអាចទទួល​បាន​សេវាហិរញ្ញវត្ថុ។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ 2008 ធនាគារ វីងបានក្លាយទៅជាធនាគារពាណិជ្ជដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការជឿទុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ ដោយមានចក្ខុវិស័យច្បាស់លាស់ក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថលដើម្បីលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារ វីង ក៏សម្រេចបានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ហើយបច្ចុប្បន្ននេះក៏មាននូវប្រព័ន្ធអេកូឡូហ្ស៊ីធំបំផុតនៅក្នុងប្រទេស។ ធនាគារ វីង ដំណើរការសាខាចំនួន 21 ទីតាំង, ភ្នាក់ងារវីង ម៉ាស្ទ័រ 80 កន្លែង, បណ្តាញភ្នាក់ងារ 11,000 កន្លែង និងផ្តល់ជូននូវមុខងារប្រើប្រាស់ច្រើនជាង 100 មុខ តាមរយៈអេប Wing Bank ដែលមានភាពងាយស្រួលប្រើប្រាស់។


ធនាគារ វីង ប្តេជ្ញាចិត្តលើភាពច្នៃប្រឌិតផ្នែកឌីជីថល ដែលបង្ហាញ​ឱ្យឃើញនៅក្នុង​ផលប័ត្រចម្រុះ​នៃសេវាហិរញ្ញវត្ថុ និងសេវា​មិនមែនហិរញ្ញវត្ថុ។ រាប់ចាប់ពីកម្ចី ប្រាក់បញ្ញើ និង​ការផ្ទេរប្រាក់​ទៅដល់ផលិតផល​ធានារ៉ាប់រង ការទូទាត់ទឹកភ្លើង និង​វិក្កយបត្រ ការទូទាត់​ខ្សែច្រវាក់ផ្គត់ផ្គង់ សេវាកម្មបើកប្រាក់បៀវត្ស ការផ្ទេរ​ប្រាក់អន្តរជាតិ ការផ្ទេរប្រាក់ក្នុងស្រុក កម្ចីតាមប្រព័ន្ធឌីជីថល និងសូម្បីតែការបញ្ចូលទឹកប្រាក់ទូរសព្ទ ធនាគារ វីង ផ្តល់សេវាកម្មយ៉ាងទូលំទូលាយ ទាំងតម្រូវការហិរញ្ញវត្ថុ និងតម្រូវការមិនមែនហិរញ្ញវត្ថុ។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយថា មវ័ន្ត និងមានភាពច្នៃប្រឌិតធនាគារវីង បន្តព្យាយាម​បង្កើនឥទ្ធិពលវិជ្ជមាន​ដល់ជីវភាព​រស់នៅ​របស់ប្រជាជនកម្ពុជាគ្រប់រូប។សេវាធនាគារឌីជីថលដែលមានភាពងាយស្រួលនិងការប្តេជ្ញាចិត្តចំពោះបរិយាបន្នហិរញ្ញវត្ថុបានធ្វើឱ្យធនាគារ វីង ក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់៕

(អត្ថបទពាណិជ្ជកម្ម)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម