សន្តិសុខសង្គម
ពលរដ្ឋក្នុងឃុំគរ ស្រុកត្បូងឃ្មុំ នឹងទទួលបានផ្លូវបេតុងអាមេ១ខ្សែប្រវែងជិត៦០០ម៉ែត្រ នាពេលខាងមុខ
នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅសាលាឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានររៀបចំប្រជុំបើកសំណើដេញថ្លៃគម្រោងផ្លូវបេតុងមូលនិធិឃុំ សង្កាត់។ កិច្ចលទ្ធកម្មប្រកបដោយតម្លាភាព សេរីយុត្តិធម៌ សិទ្ធិស្វ័យសម្រេចរបស់គណៈកម្មការលទ្ធកម្មត្រូវបានអនុវត្តយ៉ាងល្អប្រសើរ។

ស្ថិតក្នុងដំណាក់កាលមានកម្លាំងរបស់រដ្ឋបាលស្រុក/ខេត្ត និងអ្នកសារព័ត៌មានចូលរួមសង្កេតការណ៍ទៅតាមនិតិវិធីល្អជាងកាលកន្លងមក។ ផ្លូវបេតុងអាមេ១ខ្សែ នឹងបង្ហាញខ្លួននាពេលខាងមុខប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។ ក្នុងកិច្ចលទ្ធកម្មនោះ មានក្រុមហ៊ុនចំនួន៣ ដែលបានចូលខ្លួនមកធ្វើការប្រកួតប្រជែង ហើយក្រុមហ៊ុនដែលបានទទួលសិទ្ធិសាងសង់ផ្លូវ គឺក្រុមហ៊ុន វេង ស៊្រុន ដែលដេញតម្លៃទាបជាងគេ តម្លៃជាង៣៨៧លានរៀល ដែលតម្លៃប៉ាន់ស្មានជិត៤០០លានរៀល។

លោក រុន ពិសី ប្រធានការិយាល័យគាំទ្រឃុំ បានបញ្ជាក់ដល់អ្នកទទួលការថា ត្រូវមកដាក់សំណើរម្នាក់ម្តងៗ តាមលំដាប់លំដោយ និងមានសណ្តាប់ធ្នាប់។ ត្រូវពិនិត្យសំណុំឯកសាររបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រឹមត្រូវនូវស្រោមសំបុត្រនៃសំណើដេញថ្លៃ (បិទជិត និងការខ្នងស្រោមសំបុត្រ)។ មិនត្រូវធ្វើសកម្មភាពរារាំង ប្រទាញគ្នា និងបង្កភាពរញ៉េរញ៉ៃនៅក្នុងអំឡុងពេល ១០នាទីនេះ ។ អ្នកទទួលការម្នាក់ មានសិទ្ធិបំពេញសំណើដេញថ្លៃ បានតែមួយប៉ុណ្ណោះក្នុងមួយកិច្ចសន្យាក្នុងករណីអ្នកទទួលការទាំងឡាយណា មិនគោរព ហើយបំពានល្មើសទៅនឹងលក្ខខណ្ឌខាងលើ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមនិតិវិធី ដោយដាក់ក្រុមហ៊ុននោះ ទៅក្នុងបញ្ជីខ្មៅជារៀងរហូត។

លោកស្រី កូវ សារ៉ន មេឃុំគរ បានបញ្ជាក់ដែរថា យើងអនុវត្តតាមសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ និងសេចក្តីណែនាំ ០១០សណន.តឃ របស់រដ្ឋបាលខេត្ត ដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការដេញថ្លៃគម្រោងផ្លូវបេតុងរបស់ឃុំយើងឲ្យបានប្រសើរឡើង ដូច្នេះទាំងអ្នកទទួលការ និងអ្នកសារព័ត៌មានត្រូវរក្សារបៀបរៀបរយ និងសេចក្តីថ្លៃថ្នូរឲ្យបានល្អទាំងអស់គ្នា ។ ចំពោះផ្លូវបេតុងប្រវែងជិត៦០០ម៉ែត្រ ដែលបានទៅក្រុមហ៊ុន វេង ស៊្រុន ទាល់តែគ្រប់៤៥ថ្ងៃ ទើបចុះកិច្ចសន្យាសាងសង់បានផងដែរ ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


