Connect with us

សេចក្ដីជូនដំណឹង

សម្លរតុងយ៉ាំបង្កងមួយខ្ទះត្នោតធំ ធ្វើដោយផ្ទាល់ដៃលោកឧកញ៉ា ឡេង និមល និងលោកជំទាវ បានទៅដល់សិស្សជាង២០០នាក់ នៅស្រុកជុំគិរីហើយ

បានផុស

នៅ

មួយរយៈពេលចុងក្រោយនេះ ក្រុមយុវជនបូជាការពារយុត្ដិធម៌ ដឹកនាំដោយលោកឧកញ៉ា ឡេង និមល និងលោកជំទាវ តែងតែចុះធ្វើម្ហូបសម្លរតុងយ៉ាំបង្កងជាច្រើនខ្ទះត្នោត ចែកជូនលោកយាយ លោកតា អ៊ំ ពូ មីង ក្មេងៗសិស្សានុសិស្ស នៅតាមមណ្ឌល និងនៅសាលាជាច្រើន តាមបណ្ដារាជធានីខេត្ដនានាទូទាំងប្រទេសកម្ពុជា។

ឧកញ៉ា ឡេង និមល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រួមជាមួយនឹងក្រុមការងារ បានបន្ដយុទ្ធនាការចែករំលែកក្ដីស្រឡាញ់ដល់កុមារកម្ពុជាជាង ២០០នាក់ នៅសាលាបឋមសិក្សាមួយកន្លែងនៅក្នុងស្រុកជុំគិរី ខេត្ដកំពត។

ដូចសព្វមួយដង លោកឧកញ៉ា ឡេង និមល និងលោកជំទាវ តែងតែសួរសុខទុក្ខដល់ក្មួយៗពីដំណើរការនៃការសិក្សា ការរស់នៅ បន្ថែមពីនោះ លោកឧកញ៉ាក៏បានចូលធ្វើម្ហូបដោយផ្ទាល់ដៃ ដួសដាក់ចាន លើកជូនប្អូនៗហូបផងដែរ។

សូមជម្រាបជូនថា ក្រុមយុវជនបូជាការពារយុត្ដិធម៌ មិនត្រឹមតែចែករំលែកក្ដីស្រឡាញ់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយការធ្វើម្ហូបប៉ុណ្ណោះនោះទេ ជានិច្ចកាលក្រុមយុវជនបូជាការពារយុត្ដិធម៌ តែងតែចុះយកសម្ភារៈគ្រឿងឧបភោគបរិភោគថវិកា និងសម្ភារៈប្រើប្រាស់ជាច្រើន ជូនលោកតា លោកយាយ និងបងប្អូនទាំងអស់ដែលមានជីវភាពខ្វះខាតពិតប្រាកដនៅតាមបណ្ដាររាជធានីខេត្ដទាំង២៥ ផងដែរ៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ឧកញ៉ា ឡេង និមល
សេចក្ដីជូនដំណឹង១៧ វិនាទី មុន

សម្លរតុងយ៉ាំបង្កងមួយខ្ទះត្នោតធំ ធ្វើដោយផ្ទាល់ដៃលោកឧកញ៉ា ឡេង និមល និងលោកជំទាវ បានទៅដល់សិស្សជាង២០០នាក់ នៅស្រុកជុំគិរីហើយ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

រដ្ឋធានី​ប្រទេស​ស៊ីរី ប្រឈមនឹងវិបត្តិខ្វះ​ខាត​ទឹកដ៏អាក្រក់បំផុតក្នុងរយៈពេល ៧០ឆ្នាំ

ព័ត៌មានជាតិ១៤ នាទីutes មុន

កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦

ឃួន សុដារី
នយោបាយ៣៨ នាទីutes មុន

ប្រធានសភាជំរុញ​ពង្រឹងឯកភាពផ្ទៃក្នុងឆ្លើយតបនឹងស្ថានភាពពិភពលោកបច្ចុប្បន្ន

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ថៃប្ដេជ្ញាកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិកឱ្យបាន ១៥ ប៊ីលាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម