សន្តិសុខសង្គម
រដ្ឋបាលសង្កាត់ភ្លេីងឆេះរទះ ដឹកនាំកម្លាំងសម្អាតផ្លូវក្រវាត់ក្រុងដេីម្បីសោភ័ណភាព
នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលភ្លេីងឆេះរទះ ខណ្ឌកំបូល ដឹកនាំដោយលោក សុិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ ប្រធាន និងអនុប្រធានភ្នាក់ងារបរិស្ថាន និងអនាម័យសង្កាត់ កម្លាំងប្រជាការពារសង្កាត់ និងលោកលោកស្រីមេភូមិ ចុះសម្អាតលេីដងផ្លូវក្រវាត់ក្រុង ដេីម្បីសោភ័ណភាព និងអនាម័យ។

លោក ពៅ ប៊ុនរី ប្រធានភ្នាក់ងារបរិស្ថាន និងអនាម័យបានឲ្យដឹងថា ការចុះសម្អាតបរិស្ថានលេីដងផ្លូវខាងលេីនេះស្ថិតនៅក្នុងភូមិព្រៃកី ភូមិកប់ភ្លុក គោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ដោយមានការសហការជាមួយ លោក អភិបាលរង ខណ្ឌកំបូល។

លោកបន្តថា ការចុះសម្អាតនេះបន្ទាប់ពីមានការណែនាំពីលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ទេីបនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ លោកសុិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ ដឹកនាំកម្លាំងប្រជាការពារសង្កាត់ភូមិ លោក លោកស្រីមេភូមិចុះធ្វេីការបោសសម្អាតលេីដងផ្លូវខាងលេីដោយចាប់ពីព្រំប្រទល់ភូមិត្រាំស្លឹក ដល់ ប្រឡាយតាហោ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

ជាមួយគ្នានឹងការចុះសម្អាតនេះ អាជ្ញាធរក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សាសណ្តាប់ធ្នាប់ អនាម័យនិងបរិស្ថានឲ្យបានស្អាតទាំងអស់គ្នាដេីម្បីបរិស្ថានស្អាតទីក្រុងស្អាត៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


