ជីវិតកម្សាន្ដ
តារាថៃ Janie បួសជាដូនជីនៅស្រីលង្កា ត្រៀមសិក្សាព្រះធម៌កាន់តែជ្រាលជ្រៅជាងនេះ
តារាសម្ដែងដ៏មានទេពកោសល្យប៉ិនប្រសប់របស់ថៃ នាង Janie Tienphosuwan កំពុងតែត្រៀមខ្លួនចូលបួសជាដូនជីក្នុងសំណាក់ព្រះពុទ្ធសាសនា នៅប្រទេសស្រីលង្កា ដើម្បីសិក្សាព្រះធម៌ ខណៈអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិជូនពរយ៉ាងច្រើនកុះករ។ នេះក៏ជាជំហានសំខាន់មួយទៀតក្នុងវិថីព្រះធម៌ ដែលមនុស្សជាច្រើនដឹងថា រូបនាងមានជំនឿយ៉ាងជ្រាលជ្រៅ ចាប់តាំងពីយូរយារណាស់មកហើយ។

ប្រសិនបើអ្នកគាំទ្រដែលតាមដានបណ្តាញសង្គម Instagram ផ្ទាល់របស់នាង ប្រាកដជាដឹងច្បាស់ថា អ្នកមេម៉ាយចាយរាង Janie មានជំនឿលើនាគ Naga នៅពេលណាដែលនាងមានពេលទំនេរ និងមានឱកាស ជារឿយៗតែងតែទៅវត្តធ្វើបុណ្យ និងបដិបត្តិធម៌ ជាមួយកូនស្រីសំណព្វចិត្ត រួមជាមួយនឹងក្រុមមិត្តភ័ក្តិជិតស្និទ្ធ។ ជាពិសេសជំនឿរបស់នាងចំពោះនាគដែលនាងតែងតែបង្ហាញនៅលើគណនីផ្ទាល់នេះ បានធ្វើឲ្យមនុស្សជាច្រើនចាត់ទុកថា នាងជាមនុស្សស្រីដ៏សប្បុរសធម៌ និងគោរពស្រលាញ់ទៅលើសត្វនាគមិនធម្មតាឡើយ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីវ័យ៤៣ឆ្នាំ បានប្រកាសដំណឹងដ៏ធំ ដោយចែករំលែកការបង្ហោះជាមួយនឹងសារសប្បាយរីករាយថា «Janie Tienphosuwan ត្រៀមកោរសក់ហើយ ចូលរៀនព្រះធម៌នៅប្រទេសស្រីលង្កាឆ្នាំនេះ ដើម្បីចូលសាសនាផង និងសិក្សាព្រះធម៌ឲ្យបានពេញលេញ។ បន្ទាប់មក Janie នឹងទៅរាយការណ៍ប្រាប់ Pawatinee (ស្ត្រីដែលទទួលខុសត្រូវក្នុងការពិនិត្យមើលគុណវុឌ្ឍិរបស់ស្ត្រីដែលនឹងត្រូវតែងតាំងជាដូនជី) នៃប្រទេសស្រីលង្កា ។

តាមរយៈសារខាងលើនេះ ទស្សនិកជនអាចមើលឃើញពីការតាំងចិត្តដ៏មុតមាំរបស់តារាស្រី Janie ក្នុងការសិក្សាព្រះធម៌យ៉ាងហ្មត់ចត់។ ដោយក្នុងនោះ មានទាំងដំណើរការនៃការបួសជាដូនជី ចាប់ផ្តើមដោយការកោរសក់ ព្រមទាំងរាយការណ៍ទៅកាន់អ្នកគ្រប់គ្រង ឬមនុស្សសំខាន់ក្នុងដំណើរការតែងតាំងជាដូនជីនៅប្រទេសស្រីលង្កា។
នៅក្នុងព្រឹត្តិការណ៍នេះផងដែរ អ្នកគាំទ្ររបស់តារាស្រីបានចូលមកបញ្ចេញមតិ និងចូលរួមអបអរសាទរនាង ដែលសម្រេចចិត្តដើរនៅលើវិថីព្រះធម៌ ដែលខ្លួនបានជ្រើសរើសមកជាយូរ។ ប៉ុន្តែ ក៏នៅតែមានមនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីបានជាតួស្រីក្នុងរឿង «Plerng Boon» នៅមិនទាន់រកឃើញស្នេហាពិត ទាំងដែលនាងស្ថិតនៅវ័យជ្រេគួរសម ហើយក៏ជាស្រ្តីដែលរៀបការដល់ទៅ២ដង តែសុទ្ធតែបរាជ័យផ្ទួនៗគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជួបទុក្ខផ្ទួនៗមែនពិត តួព្រះនាងត្រចៀកកាំ នៅតែរឹងមាំផ្លូវចិត្ត ប្រឹងរស់ដោះស្រាយបញ្ហាតែម្នាកឯង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


