ជីវិតកម្សាន្ដ
ជួបទុក្ខផ្ទួនៗមែនពិត តួព្រះនាងត្រចៀកកាំ នៅតែរឹងមាំផ្លូវចិត្ត ប្រឹងរស់ដោះស្រាយបញ្ហាតែម្នាកឯង
ថ្វីដ្បិតតែនាងមិនបង្ហាញមុខតាមប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីត្រូវបានហាមឃាត់ជាច្រើនឆ្នាំពីវិស័យកម្សាន្ត ប៉ុន្តែ Zhao Wei ឬទស្សនិកនិយមហៅថា ត្រចៀកកាំ មិនដែលដកខ្លួនចេញពីវិស័យសិល្បៈម្ដងណាឡើយ។ បន្ទាប់ពីលែងលះជាមួយអតីតស្វាមីគឺលោក Huynh Huu Long នាងនៅតែឆ្លៀតពេលសម្រាប់ដំណើរដើម្បីព្យាបាលផ្លូវចិត្តខ្លួនឯង បើទោះបីជា មិនទាន់់់ដឹងថា ពេលណានាងអាចនឹងវិលមកអាជីពចាស់វិញក៏ដោយ។

នៅយប់ថ្ងៃទី ២០ ខែឧសភា ដែលត្រូវបានគេចាត់ទុកថាជាថ្ងៃបុណ្យនៃក្តីស្រឡាញ់នៅក្នុងប្រទេសចិន Zhao Wei បានចែករំលែករូប selfie ស-ខ្មៅ ជាមួយនឹងការដកស្រង់ទ្រឹស្ដីរបស់លោកគ្រូជនជាតិទីបេឈ្មោះ Chogyam Trungpa ។
តាមរយៈរូបភាពស-ខ្មៅ នោះដែរ តារាស្រីវ័យ៤៩ឆ្នាំបានសរសេររ៉ាយរ៉ាប់យ៉ាងវែងអន្លាយថា «ភាពក្លាហានពិតប្រាកដ មិនមែននិយាយអំពីការនិយាយថា ខ្ញុំមិនខ្លាចនោះទេ ប៉ុន្តែនិយាយអំពីការហ៊ានទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនឯង។ វាដូចជាពេលដែលអ្នករងរបួស កុំព្យាយាមបិទមុខរបួសដោយបង់រុំ ប៉ុន្តែត្រូវឲ្យវាហាលខ្យល់។
ជាឧទាហរណ៍ អ្នកខ្លាចគេបដិសេធ ដូច្នេះអ្នកតែងតែធ្វើពុតជាខ្លាំង ប៉ុន្តែនៅខាងក្នុងអ្នកមានអារម្មណ៍អសន្តិសុខយ៉ាងខ្លាំងទៅវិញ។ ប្រសិនបើអ្នកហ៊ានសារភាព៖ តាមពិតខ្ញុំមិនខ្លាចបាត់បង់ការទទួលស្គាល់ទេ នោះភាពក្លាហាននឹងជួយអ្នកឲ្យរួចផុតពីការភ័យខ្លាច។ នៅពេលអ្នកលែងចៀសវាងភាពងាយរងគ្រោះខាងក្នុង អ្វីដែលអ្នកធ្លាប់ខ្លាច ដូចជាការរិះគន់ ឬបរាជ័យនឹងលែងគ្រប់គ្រងលើអ្នកទៀតហើយ។ នោះគឺជាការមិនភ័យខ្លាចពិតប្រាកដ»។
ការបង្ហោះនេះដែរ ទទួលបានការឆ្លើយតបជាវិជ្ជមានយ៉ាងឆាប់រហ័សពីអ្នកគាំទ្ររបស់នាង ក្នុងនោះហ្វេនៗដែលស្រលាញ់និងអាណិតលើតួឯកស្រីចិនរូបនេះ បានចូលរួមបញ្ចេញមតិយោបល់លើកទឹកចិត្តថា ពួកគេនៅតែងតែនៅទីនេះ ហើយគាំទ្រលើនាងជានិច្ច។ មិនថា Zhao Wei ទៅជាយ៉ាងណា ឬបែបណាទេ។ ជាពិសេសថែមទៀត ពួកគេរីករាយជាខ្លាំង នៅពេលដែលឃើញតារាស្រីសំណព្វចិត្តបានបង្ហោះរូបថតបញ្ចាក់ពីស្ថានភាពរបស់នាង។ យ៉ាងណា ទស្សនិកជននៅតែរង់ចាំរូបនាងត្រលប់មកវិញ ដូចការដែលនាងល្បីល្បាញដំបូងៗក្នុងរឿងភាគប្រវត្តិសាស្រ្តចិនក្រោមចំណងជើងថា «ព្រះនាងយេយេ»។
មហាជនជាច្រើនក៏ជឿថា Zhao Wei បង្ហោះរូបថតបែបនេះ និងសរសេរ Status បែបនេះ ដើម្បីបង្ហាញទស្សនិកជនថា នាងកំពុងឈានចូលដំណាក់កាលថ្មីក្នុងជីវិតរបស់នាង បន្ទាប់ពីនាងបញ្ជាក់ពីការលែងលះជាមួយនឹងអ្នកជំនួញ Huynh Huu Long ។ ការបែកគ្នាមិនត្រឹមតែបញ្ចប់ទំនាក់ទំនងផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបែកបាក់ពីភាពចលាចលពីអតីតកាលដែរ។ ការផ្លាស់ប្តូរនេះ ក៏ធ្វើឲ្យអ្នកគាំទ្ររំពឹងថា នឹងមានការផ្លាស់ប្តូរដ៏ធំនាពេលខាងមុខដែរ។
មិនតែប៉ុណ្ណោះ ការលេចមុខជាថ្មីរបស់ Zhao Wei រួមជាមួយនឹងកូនស្រីក៏ចាប់ផ្តើមចែករំលែកជីវិតឯកជនរបស់នាងនៅលើបណ្តាញសង្គមបង្ហាញថា ម្តាយ និងកូនស្រីបានត្រៀមខ្លួនសម្រាប់ជីវិតថ្មី។ យោងតាមអ្នកគាំទ្រ រូបភាពថ្មីៗរបស់តារាស្រីក្រមិចក្រមើមរូបនេះ សុទ្ធសឹងតែបញ្ចេញនូវសន្តិភាព ដែលខុសប្លែកពីមុនទាំងស្រុង។ បើទោះជាមិនទាន់ដឹងផែនការជាក់លាក់ក៏ដោយ ប៉ុន្តែការផ្លាស់ប្តូរនេះធ្វើឲ្យមនុស្សជាច្រើនជឿថា តួស្រីចិននឹងត្រលប់មកវិញក្នុងពេលឆាប់ៗបន្ទាប់ពីអវត្តមានជាង ៤ ឆ្នាំមកហើយ។
គួរបញ្ចាក់់ដែរថា Zhao Wei កើតនៅឆ្នាំ១៩៧៦ និងជាតារាសម្ដែងដ៏អស្ចារ្យម្នាក់ក្នុងចំណោមតារាសម្ដែងស្រីចិនទាំងបួន។ បួនឆ្នាំបន្ទាប់ពីត្រូវបានចុះបញ្ជីជាសិល្បករមិនល្អ (បញ្ជីខ្មៅ) ក្នុងឆ្នាំ ២០២១ នាងត្រូវបានផ្អាកពីសកម្មភាពកម្សាន្តទាំងអស់ដោយគ្មានការពន្យល់ច្បាស់លាស់ណាមួយពីអាជ្ញាធរ។ យ៉ាងណាមិញ នាងនៅតែលេចមុខម្តងម្កាល និងមិនត្រូវបានទស្សនិកជនបំភ្លេចចោលម្ដងណាឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាហុងកុង តួ ចៀវវ៉ៃ ដល់ថ្នាក់លក់ទ្រព្យរួមជាមួយអតីតស្វាមី សង្ស័យថា ក្ស័យធន់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


