Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចូលពីចិនរបស់ថៃ ហក់ដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា ​ដោយសារពន្ធគយ

បានផុស

នៅ

ឱនភាពពាណិជ្ជកម្មរបស់ ថៃ ជាមួយប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ដោយការនាំចូលពីចិនបាន​ហក់ឡើងខ្លាំង​ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៥ ចំពេលដែល​អាជីវកម្ម​ក្នុងស្រុក​ប្រញាប់ប្រញាល់​​នាំចូល​វត្ថុធាតុដើម ​ដោយសារតែភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មសកល ជាពិសេសកាលកំណត់នៃការពន្យារពេលពន្ធបដិការ ៩០ ថ្ងៃរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពី​ថ្ងៃអង្គារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មថៃ (TPSO) ​ថៃបានកត់ត្រាឱនភាពពាណិជ្ជកម្មចំនួន ១៩,២៣ ប៊ីលាន​ដុល្លារ ជាមួយ​ប្រទេសចិន ចន្លោះពីខែមករា ដល់ខែមេសា។ ​ការនាំចូលពី​ចិនមានចំនួន ៣១,៥៦ ប៊ីលាន​ដុល្លារ​ ខណៈការនាំចេញទៅវិញ មាន​ចំនួនត្រឹមតែ ១២,៣៣ ប៊ីលាន​ដុល្លារ ប៉ុណ្ណោះ។ ​

គិតតែក្នុងខែមេសា ឆ្នាំ ២០២៥ ​ការនាំចូលរបស់​ថៃពី​ចិន បាន​ឈានដល់កំណត់ត្រាខ្ពស់បំផុតប្រចាំខែចំនួន ៨,៨២ ប៊ីលាន​ដុល្លារ ​ខណៈការនាំចេញទៅ​ចិន ឈានដល់ ៣,៥៥ ប៊ីលាន​ដុល្លារ។ ​

មុខទំនិញដែលថៃនាំចូលច្រើនបំផុតរួមមាន គ្រឿងម៉ាស៊ីនអេឡិចត្រិក និងគ្រឿងបន្លាស់​, គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់ទូទៅ​, គ្រឿងប្រើប្រាស់ក្នុងផ្ទះ​, កុំព្យូទ័រ និង​គ្រឿងពាក់ព័ន្ធ​ និងសារធាតុគីមី។

​កំណើននៃការនាំចូល ជាពិសេសគ្រឿងម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិច ឆ្លុះបញ្ចាំងពី​ការស្តុកទុកវត្ថុធាតុដើម និងគ្រឿងបន្លាស់របស់អាជីវកម្មរបស់ថៃ ​ដើម្បីសម្រងខ្លួនទៅនឹង​ការរំខានពាណិជ្ជកម្មសកល ដែលអាចកើតមាន​។

អ្នកជំនាញមើលឃើញថា និន្នាការបែបនេះ មិនមានតែនៅក្នុងប្រទេសថៃនោះទេ ចំពេលដែលពិភពលោកកំពុងត្រៀមខ្លួនពីលទ្ធភាពយ៉ាងណា​នៃការអនុវត្តពន្ធគយបដិការ ដែលផុតកំណត់ការពន្យារពេលអនុវត្តត្រឹមថ្ងៃទី ៩ កក្កដា ដើម្បីចរចា៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម