ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+
តម្លៃប្រេងអន្តរជាតិបានកើនឡើងជាង ១ ដុល្លារ សម្រាប់នៅចន្ទនេះ ដែលជាថ្ងៃបើកការជួញដូរប្រចាំសប្ដាហ៍ នៅពេលអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បានសម្រេចចិត្តបង្កើនផលិតកម្មប្រចាំខែកក្កដា ប្រហែលនឹងខែមិថុនា និងឧសភា ដោយបង្ធូរបន្ថយក្ដីបារម្ភជុំវិញលទ្ធភាពបង្កើនផលិតកម្មច្រើនជាងនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានកើនឡើង ១,៣៨ ដុល្លារ ឬ ២,២០ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៤,១៦ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ១ រសៀល ម៉ោងនៅក្រុងហុងកុង។ ចំណែកឯតម្លៃប្រេងអាមេរិក WTI វិញ បានកើនឡើង ១,៥៥ ដុល្លារ ឬ ២,៥៥ ភាគរយ ដោយជួញដូរនៅតម្លៃ ៦២,៣៤ ដុល្លារ/បារ៉ែល។ តម្លៃប្រេងទាំង២ ធ្លាក់ចុះជាង ១ ភាគរយ កាលពីសប្ដាហ៍មុន។
កាលពីថ្ងៃសោរ៍ បានសម្រេចដំឡើងផលិតកម្ម ៤១១ ០០០ បារ៉ែល/ថ្ងៃ នៅខែកក្កដា ជាខែទី៣ ដែលប្លុកនេះដំឡើងផលិតកម្មក្នុងបរិមាណនេះ។ កន្លងមក ប្លុកបានពិភាក្សាគ្នាពីការបង្កើនផលិតកម្មទ្រង់ទ្រាយធំ។ ការបង្កើនផលិតកម្មប្រេងច្រើនរបស់ OPEC+ មានន័យថា ការផ្គត់ផ្គង់ប្រេងមានកាន់តែច្រើននៅលើទីផ្សារ ដែលអាចធ្វើឱ្យតម្លៃវាធ្លាក់ចុះ។
កំណើនប្រេងនៅថ្ងៃចន្ទនេះ ក៏បណ្ដាលមកពីកម្រិតទាបនៃប្រេងក្នុងស្តុកអាមេរិកផងដែរ ខណៈអាជ្ញាធរឧត្តុនិយមព្យាករពីចំនួនព្យុះសង្ឍរាខ្ពស់ជាងធម្មតា ដែលអាចជំរុញតម្រូវការបន្ថែម។
លើសពីនេះ ក្រុមហ៊ុនឧស្សាហកម្មថាមពល Baker Hughes បាននិយាយក្នុងរបាយការណ៍ប្រចាំសប្តាហ៍របស់ខ្លួនកាលពីថ្ងៃសុក្រថា ចំនួនអណ្តូងប្រេងប្រតិបត្តិការនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះកាលពីសប្តាហ៍មុន បានធ្លាក់ចុះចំនួន ៤ មកត្រឹម ៤៦១ កន្លែង ដែលជាកម្រិតទាបបំផុតរាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


