ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តព្រះវិហារ បន្តជួសជុលផ្លូវខេត្តលេខ 2PVH1 នៅស្រុកជាំក្សាន្ត ដើម្បីសម្រួលចរាចរណ៍ជូនពលរដ្ឋ
កំណាត់ផ្លូវជាច្រើនខ្សែនៅក្នុងមូលដ្ឋានខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរនិងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួលជុលថែទាំជាប្រចាំដើម្បីកុំឲ្យខូចខាតធ្ងន់ធ្ងរ ចំណាយលើការជួសជុលឬស្ថាបនាឡើងវិញអស់ថវិកាច្រើន ហើយក៏ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរផងដែរ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បើទោះបីស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់និងជំងឺកូវីដ-១៩ក៏ដោយចុះ ក៏ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅតែបន្តជួលជុលថែទាំផ្លូវ ក្រាលដីល្បាយថ្ម ផ្លូវខេត្តលេខ 2PVH1 ប្រវែង ៩,៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដោយកៀរសម្រួល ថែមល្បាយថ្ម ស្រោចទឹក កិនបង្ហាប់ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងបន្តជួលជុលថែទាំផ្លូវ ក្រាលដីល្បាយថ្ម ផ្លូវខេត្តលេខ 2PVH1 ប្រវែង ៩,៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដោយកៀរសម្រួល ថែមល្បាយថ្ម ស្រោចទឹក កិនបង្ហាប់ ។ ការងារនេះអនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ

ដើម្បីសម្រេចផែនការដែលបានគ្រោងទុក សម្រាប់ការធ្វើចរាចរណ៍ទៅមករបស់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ងាយស្រួលដឹកជញ្ជូនកសិផល ឆាប់រហ័ស សុវត្ថិភាព បរិស្ថានជុំវិញ និងបំរើផ្នែកវិស័យទេសចរផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


