ព័ត៌មានជាតិ
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទីស្តីការគណៈរដ្ឋមន្ត្រី ផ្សព្វផ្សាយខ្សែវីដេអូអប់រំ៖«ខ្មែរពិតជាអាចធ្វើបានដើម្បីយកឈ្នះលើកូវីដ-១៩»
នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយ ដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា «ខ្មែរពិតជាអាចធ្វើបានដើម្បីយកឈ្នះលើកូវីដ -១៩ »។
ក្នុងខ្លឹមសារវីដេអូបានបង្ហាញថា បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាការផ្ទុះឡើងនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ជាលើកទី៣ និងជាទ្រង់ទ្រាយធំដែលមិនធ្លាប់មានសម្រាប់ប្រទេសកម្ពុជាយើងបានបង្កការប្រឈមថ្មីមួយទៀត ដែលនាំឱ្យប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ហើយថាដើម្បីឈានទៅរកភាពជោគជ័យក្នុងការគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ចាំបាច់មិនអាចខ្វះបានឡើយ។

យោងតាមអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ទីស្តីការគណៈរដ្ឋមន្ត្រី ការចូលរួមរបស់ប្រជាពលរដ្ឋគឺពិតជាមានសារៈសំខាន់ចាំបាច់មិនអាចខ្វះបាន ដើម្បីឈានទៅរកភាពជោគជ័យក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភ:” ដោយគ្រាន់តែយើងរួមគ្នាអនុវត្តនូវវិធានការអនាម័យ ៣កុំ ៣ការពារ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលគឺជាការស្រេច។ ការចូលរួមចាក់វ៉ាក់សាំង និងការប្រើប្រាស់ QR Code Stop Covid ក៏ជាវិធានការដ៍ចាំបាច់មិនអាចមើលរំលងបានដែរ។
៣កុំ៖ កុំចាប់ដៃឬប៉ះពាល់គ្នា កុំទៅកន្លែងដែលមានមនុស្សច្រើន និងកុំនៅក្នុងបន្ទប់បិទជិត ដែលគ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។
៣ការពារ៖ ត្រូវពាក់ម៉ាស់ជាប្រចាំ ត្រូវលាងដៃជាមួយអាល់កុលឬជែលឲ្យបានញឹកញាប់ និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលដោយនៅឲ្យឆ្ងាយពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវពួតដៃគ្នាជាធ្លុងមួយ ដើម្បីយកឈ្នះលើកូវីដ១៩។ យើងត្រូវមានក្តីសង្ឃឹម ជឿជាក់យ៉ាងមុតមាំលើខ្លួនយើងថា “ខ្មែរពិតជាអាចធ្វើបាន”៕
អត្ថបទ៖ កោះកែវ
វីដេអូ៖ https://youtu.be/W9txHGeVkyY
ហ្វេសប៊ុក៖ https://www.facebook.com/watch/?v=1121798484991582
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


